រូបភាពជុំវិញពិភពលោក ០៨ មិថុនា ២០២០ មកពីប្រទេសដាណឺម៉ាក ហ្សកដង់ សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អេស្ប៉ាញ អង់គ្លេស និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៨ មិថុនា ២០២០
- VOA English

១
បុរសម្នាក់ដួលបន្ទាប់ពីត្រូវម្ចាស់រថយន្តបាញ់ បន្ទាប់ពីរថយន្តបានបើកចូលហ្វូងបាតុករតវ៉ារឿងវិសមភាពពូជសាសន៍ នៅក្រុង Seattle រដ្ឋ Washington កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។

២
គ្រូបង្រៀនថ្នាក់មតេ្តយ្យព្យាយាមមិនឲ្យកូនសិស្សពីរនាក់ឱបគ្នា បន្ទាប់ពីពួកគេបានជួបគ្នាវិញសារជាថ្មី ក្រោយពីមានការបិទសាលា នៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៣
អ្នកចូលរួមគោរពវិញ្ញាណក្ខន្ធឈរជិតមឈូសលោក George Floyd អំឡុងពេលពិធីបុណ្យសពនៅវិហារ Praise ក្នុងក្រុង Houston រដ្ឋ Texas។ លោក Floyd បានស្លាប់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ខណៈពេលស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលិស។

៤
ប្រធានសភាលោកស្រី Nancy Pelosi និងសមាជិកសភាដទៃទៀត លុតជង្គង់ និងផ្តល់ការគោរពស្ងប់ស្ងាត់នៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយបានអានឈ្មោះលោក George Floyd និងអ្នកដទៃទៀតដែលបានស្លាប់ពេលប៉ះទង្គិចជាមួយប៉ូលិស។

៥
ពលរដ្ឋគយគន់ផ្កា Lupinus នៅតំបន់ដាច់ស្រយាលមួយនៅកោះ Lolland ក្នុងប្រទេសដាណឺម៉ាក។

៦
បុគ្គលិកហាងថែរក្សាសម្ផស្សទទួលភ្ញៀវនៅផ្សារទំនើបមួយ ក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា បន្ទាប់ពីមានការបន្តការដាក់វិធានការរឹតត្បិតដើម្បីការពារជំងឺកូវីដ១៩។

៧
កីឡាករបាល់គប់លើទឹកលោក Lewis Daly នៃក្រុមមកពីចក្រភពអង់គ្លេសធ្វើការហាត់សមនៅអាងហែលទឹកមួយនៅ Salford Quays បន្ទាប់ពីមានការរាតត្បាតវីរុសកូរ៉ូណា។

៨
គ្រូបង្រៀនម្នាក់ពាក់របាំងការពារមុខអំឡុងពេលបង្រៀនកុមារនៅមតេ្តយ្យមួយ បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ធយការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅក្រុង Amman ប្រទេសហ្សកដង់។

៩
ផ្កាដើមអាភៀនដុះនៅជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ អំឡុងពេលព្រះអាទិត្យរៀបរះ។

១០
រលកមួយបានបោកបក់ ខណៈបុរសម្នាក់កំពុងឈរនៅកំពង់ផែ Orleans Harbor ក្នុងក្រុង New Orleans កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ខណៈពេលព្យុះ Cristobal ខិតចូលមកដល់តំបន់ឆ្នេរ Lousiana។

១១
បុរសម្នាក់ស្លៀកពាក់ជា Spiderman ធ្វើការហក់លោតនៅក្រុងតូក្យូ ប្រទេសជប៉ុន។