ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៦ មិថុនា ២០១៧
០៧ មិថុនា ២០១៧
រូបភាពជុំវិញពិភពលោកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាកម្ពុជា ចិន ហ្វីលីពីន អង់គ្លេស បេឡារុស ជប៉ុន ឥណ្ឌា អូទ្រីស បារាំង និងសិង្ហបុរី។
១
កុមារីអាយុប្រាំឆ្នាំសរសេរក្នុងសៀវភៅរបស់នាងនៅថ្នាក់រៀនបណ្តោះអាសន្នមួយក្នុងបឋមសិក្សា Pantar Central ក្នុងទីក្រុង Pantar ភាគខាងត្បូងកោះ Lanao del Norte នៃទីក្រុង Mindanao ប្រទេសហ្វីលីពីន។ សិស្សសាលា២៣៨នាក់រួមទាំងឪពុកម្តាយរបស់គេបានរត់គេចពីទីក្រុងMarawi ទៅទីក្រុង Pantar អស់ប្រាំបីម៉ោងដើម្បីគេចពីការប្រយុទ្ធគ្នារវាងទ័ពរដ្ឋាភិបាលនិងយុទ្ធជនឥស្លាម។
២
ស្រ្តីម្នាក់យំសោកនៅទីរំលឹកវិញ្ញានក្ខន្ធរបស់ជនរងគ្រោះក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍នៅស្ពានទីក្រុងឡុងដ៏។
៣
បុរសម្នាក់ជិះម៉ូតូឌុបស្រ្តីម្នាក់ជិះខាងក្រោយពីលើទំនិញក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
៤
សត្វទីទុយញីត្រចៀកវែងបីក្បាលទំនៅលើមែកឈើអំឡុងពេលព្រះអាទិត្យរះនៅក្នុងសួនសត្វព្រៃក្បែរភូមិ Vygonoshchi ២៧០គីឡូម៉ែតភាគនិរតីនៃទីក្រុង Minsk ប្រទេសបេឡារុស។
៥
ប្រជាជនកំពុងមុជទឹកនៅអាងមួយក្បែរសារមន្ទីរ India Gate ក្នុងទីក្រុងញូដែលីប្រទេសឥណ្ឌា។
៦
អ្នកធ្វើការកំពុងរៀបចំឆាកសម្រាប់កម្មវិធី Life Ball លើកទី២៤ ក្នុងទីក្រុង Vienna ប្រទេសអូទ្រីស។
៧
កីឡាការនីនៃប្រទេសដាណឺម៉ាក Caroline Wozniacki កំពុងប្រកួតជាមួយកីឡាការនីប្រទេសឡេតូនី Jelena Ostapenko វគ្គពាក់កណ្តាលផ្តាច់ព្រាត់នៃការប្រកួតកីឡាវាយតេនីសបារាំងនៅពហុកីឡដ្ឋាន Roland Garros ក្នុងទីក្រុងប៉ារីស។
៨
ភ្ញៀវទេសចរឈរនៅខាងក្នុងការតម្លើងមួយរបស់សិល្បករជនជាតិជប៉ុន Yayoi Kusuma ឈ្មោះថា «ព្រលឹងរបស់ល្ពៅបានទៅដល់ឋានសួគ៌» ក្នុងវិចិត្រសាលជាតិសិង្ហបុរី។
៩
ក្មេងរើសសំរាមម្នាក់កំពុងរកសម្ភារៈអេដចាយនៅកន្លែងចោលសំរាមមួយនៅជាយក្រុង Gauhati រដ្ឋ Assam ប្រទេសឥណ្ឌា កាលពីថ្ងៃទី០៥ មិថុនា ២០១៧។
១០
ម្តាយម្នាក់កំពុងបួងសួងនៅខាងក្រៅសាលា Maotanchang Middle ទីក្រុង Luan ខេត្ត Anhui ប្រទេសចិន។
រូបភាពជុំវិញពិភពលោក ០៦ មិថុនា ២០១៧
XS
SM
MD
LG