រូបភាពជុំវិញពិភពលោក ៣ មិថុនា ២០២០ មកពីប្រទេសឥណ្ឌូនេស៊ី អង់គ្លេស ឥណ្ឌា អាល្លឺម៉ង់ បារាំង ស៊ុយអែត សហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ០៣ មិថុនា ២០២០
- VOA English

១
បុរសនិងស្រ្តីម្នាក់ចាប់ដៃគ្នានៅសួន Hyde Park អំឡុងពេលបាតុកម្មនៅក្រុងឡុងដ៍ ជុំវិញការស្លាប់របស់លោក George Floyd ដែលបានស្លាប់នៅក្រោមការឃុំខ្លួនរបស់បូ៉លិស នៅក្រុង Minneapolis សហរដ្ឋអាមេរិក។

២
ប៉ូលិសចាប់ខ្លួនបាតុករនៅក្រុងឡុងដ៍អំឡុងពេលបាតុកម្មជុំវិញការស្លាប់របស់លោក George Floyd ដែលបានស្លាប់នៅក្រោមការឃុំខ្លួនរបស់បូ៉លិស នៅក្រុង Minneapolis សហរដ្ឋអាមេរិក

៣
បុរសម្នាក់ និងគ្រួសារកំពុងរៀបចំជិះម៉ូតូជម្លៀសខ្លួនចេញពីតំបន់សំណង់អនាធិបតេយ្យមួយនៅតំបន់សមុទ្រអារ៉ាប់ ខណៈព្យុះស៊ីក្លូន Nisarga កៀកនឹងមកដល់ នៅក្រុង Mumbai ប្រទេសឥណ្ឌា។

៤
ពលរដ្ឋរាំពីមុខការិយាល័យរបស់អ្នកស្រីអធិការបតី Angela Merkel នៅក្រុងប៊ែកឡាំង អំឡុងពេលពិធីបុណ្យអភិរក្សសម្បត្តិវប្បធម៌ពិភពលោក Tango Argentino នៅប្រទេសអាល្លឺម៉ង់។

៥
កូនស្វា និងម៉ែរបស់ពួកវានៅសួន Mulhouse Zoo ភាគខាងកើត ប្រទេសបារាំង។

៦
សិស្សអបអរសាទរការរៀនចប់នៅវិទ្យាល័យមួយក្នុងក្រុង Stockholm ប្រទេសស៊ុយអែត។

៧
ពលរដ្ឋរាប់ពាន់នាក់ចូលរួមក្នុងបាតុកម្មនៅក្រុង Rotterdam ប្រទេសហូឡង់ជុំវិញការស្លាប់របស់លោក George Floyd ដែលបានស្លាប់នៅក្រោមការឃុំខ្លួនរបស់បូ៉លិស នៅក្រុង Minneapolis សហរដ្ឋអាមេរិក។

៨
បាតុករចាប់ដៃជាមួយប៉ូលិសនៅក្រុងញូវយ៉ក អំឡុងពេលបាតុកម្មជុំវិញការស្លាប់របស់លោក George Floyd ដែលបានស្លាប់នៅក្រោមការឃុំខ្លួនរបស់បូ៉លិស នៅក្រុង Minneapolis សហរដ្ឋអាមេរិក។

៩
បុរសម្នាក់អូសបាវធំមួយដែលមានផ្ទុកទៅដោយសំបកឡាំង និងដបផ្លាស្ទិកនៅលើផ្លូវមួយក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។

១០
ក្រុមពន្លត់អគ្គិភ័យធ្វើការបាញ់សម្អាតសម្លាប់មេរោគ ដើម្បីការពារការរាតត្បាតវីរុសកូរ៉ូណានៅវិហារ Istiqal នៅក្រុងហ្សាកាតា។