រូបភាពជុំវិញពិភពលោក ០៣ មិថុនា ២០១៩ មកពីប្រទេសស៊ីរី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ឥណ្ឌា ប៉ាគីស្ថាន កាហ្សាស្តង់ និងអាល់បានី។
រូបភាពជុំវិញពិភពលោក ០៣ មិថុនា ២០១៩
- VOA English

១
ក្រុមសង្គ្រោះមួកសលើកបុរសរងរបួសម្នាក់ បន្ទាប់ពីមានការវាយប្រហារទៅលើក្រុង Maaret al-Numan នៅខេត្ត Idlib គ្រប់គ្រងដោយពួកជីហាដ។

២
ប្រធានាធិបតីអាមេរិកលោក Donald Trump មើលកងអង្គរក្សកតិ្តយសអំឡុងពេលពិធីទទួលស្វាគមន៍នៅវិមាន Buckingham Palace ក្នុងក្រុងឡុងដ៍ នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកទៅកាន់ចក្រភពអង់គ្លេស។

៣
អ្នកជំនឿសាសនាប្រារព្ធពិធីដង្ហែក្បួនមួយដើម្បីគោរពទេវតា Khandoba នៅវិហារ Jejuri នៅក្រុង Pune រដ្ឋ Maharashtra ប្រទេសឥណ្ឌា។

៤
គ្រូបង្រៀនម្នាក់ព្យាយាមលួចកូនសិស្ស ដែលកំពុងយំ កុំឲ្យចេញពីថ្នាក់រៀននៅសាលាបឋមសិក្សា President Corazon C. Aquino នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៥
ក្មេងប្រុសម្នាក់ត្រាំទឹកឲ្យត្រជាក់ខ្លួនអំឡុងពេលថ្ងៃក្តៅនៅព្រែកមួយក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន

៦
លោកឪ David Platt ធ្វើការបួងសួងឲ្យប្រធានាធិបតីអាមេរិកលោក Donald Trump នៅវិហារ McLean Bible ក្នុងក្រុង Vienna រដ្ឋ Virginia កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។

៧
បុរសម្នាក់និយាយគ្នាជាមួយសាច់ញ្ញាតិតាមវីដេអូ បន្ទាប់ពីមានអគ្គីភ័យនៅតំបន់សំណង់អនាធិបតេយ្យនៅជាយក្រុង Jammu ប្រទេសឥណ្ឌា។

៨
ក្រុមប្រឆាំងរដ្ឋាភិបាលគប់ភ្លើងដាក់មន្រ្តីប៉ូលិសអំឡុងពេលបាតុកម្មនៅក្រុង Tirana ប្រទេសអាល់បានី កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។

៩
បុរសម្នាក់បាញ់សំបុកឃ្មុំចេញពីមេក្រូមួយនៅលើទីលាន ដែលបានបង្កឲ្យមានការពន្យារពេលការប្រកួតកីឡាវាយកូនបាល់រវាងក្រុម Miami Marlins និងក្រុម San Diego Padres នៅក្រុង San Diego រដ្ឋ California កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។

១០
កូនសេះមួយដើរលេងនៅតំបន់ភ្នំ Ushkonyr ជាយក្រុង Almaty ប្រទេសកាហ្សាស្តង់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។