រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអ៊ីតាលី ក្វាតេម៉ាឡា អូទ្រីស អង់គ្លេស កាហ្សាក់ស្ថាន ប៉ាឡេស្ទីន អ៊ីរ៉ាក់ ហុងឌូរ៉ាស អាល្លឺម៉ង់ វៀតណាម និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៣ មិថុនា ២០១៨

១
ក្រុម Frecce Tricolori របស់កងទ័ពអាកាសអ៊ីតាលីត្រៀមសម្តែងជាមួយនឹងផ្សែង និងពណ៌ទង់ជាតិរបស់អ៊ីតាលីនៅមុនពេលប្រកួត Moto GP Grand Prix នៅទីលានប្រកួត Mugello។

២
នាង Claudia Gomez ជាជនអន្តោប្រវេសន៍ក្វាតេម៉ាឡា (Guatemala) វ័យ១៩ឆ្នាំ ដែលបានត្រូវប៉ូលិសត្បាតព្រំដែនអាមេរិកាំងបាញ់សម្លាប់។ សាច់ញាតិ និងមិត្តភក្តិរបស់នាងបានចូលរួមក្នុងការដង្ហែសពទៅកាន់កន្លែងបញ្ចុះសពនៅក្នុងក្រុង San Juan Ostuncalco ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

៣
កីឡាករ Stephane Peterhansel មកពីប្រទេសបារាំងចូលរួមក្នុងការប្រកួត Erzberg Rodeo Hare Scramble នៅក្នុងក្រុង Eisenerz ប្រទេសអូទ្រីស។

៤
លោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sadiq Khan អភិបាលក្រុងឡុងដ៍ លោកស្រី Cressida Dick សង្នការប៉ូលិស Metropolitan និងលោក Sajid Javid រដ្ឋមន្ត្រីក្រសួងមាតុភូមិកាន់កម្រងផ្កានៅក្នុងពេលប្រារព្ធខួប១ឆ្នាំនៃការវាយប្រហារលើស្ពាន London Bridge ក្នុងក្រុងឡុងដ៍។

៥
យាន្តអវកាស Soyuz MS-07 ចុះចតជាមួយនឹងអាកាសយានិកលោក Anton Shkaplerov លោក Scott Tingle និងលោក Norishige Kanai នៅក្បែរក្រុង Zhezkazgan ប្រទេសកាហ្សក់ស្ថាន។

៦
សាច់ញាតិស្រែកយំនៅក្នុងពិធីបុណ្យសពរបស់គិលានុបដ្ឋាយិកាប៉ាឡេស្ទីនឈ្មោះ Razan Al-Najar ដែលត្រូវបានកងកម្លាំងអ៊ីស្រាអែលសម្លាប់ ខណៈដែលនាងព្យាយាមជួយបាតុករដែលរងរបួសម្នាក់នៅព្រំដែន Gaza នៅក្នុងក្រុង Khan Younis កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

៧
លោក Darryl Sumiki អាយុ៥២ឆ្នាំ ឈរមើលអណ្តាតភ្លើង នៅក្នុងពេលផ្ទុះភ្នំភ្លើង Kilauea នៅក្នុងរដ្ឋ Hawaii កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

៨
ជនជាតិមូស្លីម Shi'ite ចូលរួមនៅក្នុងការអានគម្ពីរបុរាណ Quran រួមគ្នា នៅក្នុងខែរ៉ាម៉ាឌន នៅកន្លែងគោរពបូជា Imam Ali Ibn Abi Taleb ក្នុងក្រុង Najaf ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

៩
ប៉ូលិសកុបកម្មការពារខ្លួនជាមួយនឹងខែលរបស់ពួកគេនៅក្នុងបាតុកម្មមួយប្រឆាំងនឹងការឡើងថ្លៃប្រេង និងថាមពេល នៅក្នុងក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

១០
មនុស្សម្នាក់ និងសុនខរបស់គាត់ចូលរួមក្នុងការប្រកួត Dogfrisbee នៅក្នុងក្រុង Erftstadt ប្រទេសអាល្លឺម៉ង់។

១១
កងពល Household Division ហាត់សមក្បួន Trooping the Colour នៅមុនការដើរក្បួនសម្រាប់ថ្ងៃចម្រើនព្រះជន្មម្ចាស់ក្សត្រី នៅសប្តាហ៍ក្រោយ នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

១២
ព្រះសង្ឃប្រារព្ធខួប១ឆ្នាំនៃការដុតព្រះកាយរបស់ព្រះអង្គព្រះនាម Thich Quang Duc នៅតាមផ្លូវដ៏មមាញឹក Saigon នៅក្នុងឆ្នាំ១៩៦៣ នៅក្នុងវត្ត Vietnam Quoc Tu ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម។

១៣
មនុស្សម្នាដើរកាត់ការតុបតែងជាមួយនឹងផ្កា និងធាងត្នោត នៅក្នុងពិធីបុណ្យ Corpus Christi ក្នុងភូមិ Zahara de la Sierra ខេត្ត Cadiz ប្រទេសអេស្ប៉ាញ។