រូបភាពជុំវិញពិភពលោកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ស៊ូដង់ រុស្ស៊ី នីហ្សេ គុយបា និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ១៩ មិថុនា ២០១៩

១
បុរសម្នាក់មុជទឹកក្នុងប្រឡាយទឹកមួយក្បែរទីក្រុង Khartoum ប្រទេសស៊ូដង់។

២
ខ្លាឃ្មុំទឹកកកមួយក្បាលដើរនៅក្នុងទីក្រុងឧស្សាហកម្មមួយគឺទីក្រុង Norilsk ប្រទេសរុស្ស៊ី។

៣
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកគាំទ្រអំពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្តងទៀតនៅក្នុងឆ្នាំ២០២០ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ទីក្រុង Orlando រដ្ឋ Florida។

៤
ប្រជាពលរដ្ឋជិះនៅក្នុងរថយន្តដឹកទំនិញមួយនៅកន្លែងដែលប៉ូលិសពីរនាក់ត្រូវបានសម្លាប់និងបួននាក់ទៀតរងរបួសដោយសារខ្មាន់កាំភ្លើងអំឡុងការបាញ់ប្រហារនៅពេលយប់ក្នុងទីក្រុង Niamey ប្រទេសនីហ្សេ។

៥
អ្នករាំក្រោយឆាកហាត់សមអំឡុងការប្រកួតរាំ Tango នៅក្នុងទិវារាំ Tango អន្តរជាតិលើកទី១៣ ក្នុងទីក្រុង Medellin សាធារណៈកូឡុំប៊ី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

៦
សិល្បករជនជាតិគុយបាលោក Sandor Gonzalez គូរគំនូនៅក្រោមទឹកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុង Punta Perdiz ប្រទេសគុយបា។

៧
អ្នកថ្វាយបង្គុំ Konghucu ចូលរួមក្នុងពិធីបុណ្យសាសនា Bakar Tongkang ក្នុងទីក្រុង Bagansiapiapi ខេត្ត Riau ប្រទេសឥណ្ឌូណេស៊ី។

៨
រថយន្តមួយត្រូវបានជាប់នៅក្នុងដីបាក់ដោយសាររញ្ជួយដីនៅក្បែរស្ថានីយ៍ Tsuruoka ទីក្រុង Tsuruoka តំបន់ Yamagata ប្រទេសជប៉ុន។

៩
កុមារីម្នាក់រត់ទៅកាន់កង់របស់នាងនៅឆ្នេរសមុទ្រ Guaruja រដ្ឋ Sao Paulo ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។