ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
អន្តរជាតិ
រូបភាពជុំវិញពិភពលោក ១៨ មិថុនា ២០១៩
១៩ មិថុនា ២០១៩
ទុំ ម្លិះ
រូបភាពជុំវិញពិភពលោកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា ឥណ្ឌា ចិន ប៊ែលហ្ស៊ិក តួកគី ក្រិក កាណាដា និងក្វាតេម៉ាឡា។
១
បុគ្គលិកសង្រ្គោះលើកនារីម្នាក់នៅលើគ្រែខណៈដែលពួកគេកំពុងរុករកអ្នកដែលនៅរស់រានមានជីវិតបន្ទាប់ពីមានការរញ្ជួយដីក្នុងតំបន់ Changning ទីក្រុង Yibin ខេត្ត Sichuan ប្រទេសចិន។
២
មនុស្សម្នាចូលរួមអធិស្ឋានអំឡុងពិធីបុណ្យសពអតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi នៅព្រះវិហារឥស្លាម Fatih mosque ក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។
៣
ព្រះច័ន្ទពេញវង់នៅក្នុងខែមិថុនា ដែលត្រូវបានគេស្គាល់ថា Strawberry Moon រះនៅខាងលើប្រាសាទ Apollo ក្នុងទីក្រុងបុរាណ Corinth ប្រទេសក្រិកកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
៤
មន្រ្តីស៊ីវិលស្រង់ត្រីដែលងាប់ចេញពីបឹងដែលបានរីងស្ងួតផ្នែកខ្លះក្នុង Ambattur ទីក្រុង Chennai ប្រទេសឥណ្ឌា។
៥
អ្នកឆ្លាក់រូបលើខ្សាច់ម្នាក់ឆ្លាក់រូបតារាសម្តែងបារាំង Louis de Funes អំឡុងពិធីបុណ្យឆ្លាក់រូបខ្សាច់«សុបិន្ត» នៅក្នុងទីក្រុង Ostend ប្រទេសប៊ែលហ្ស៊ិក។
៦
មនុស្សម្នាអោនក្រាបបន្ទាប់ពីមានរបាយការណ៍ថាមានការបាញ់ប្រហារនៅ Nathan Phillips Square ទីដែលហ្វូងមនុស្សប្រមូលផ្តុំដើម្បីអបអរទិវាជ័យជម្នះ Toronto Raptors ទីក្រុង Ontario ប្រទេសកាណាដា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
៧
ប្រជាជននាំគ្នាជិះទូកឆ្លងកាត់ទន្លេ Suchiate Rivera និងដឹកស្រាបៀរ Corona នៅក្បែរទីក្រុង Ciudad Hidalgo ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្បែរព្រំប្រទល់ប្រទេសក្វាតេម៉ាឡា។
៨
និស្សិតមូស្លីមចូលរួមក្នុងវគ្គហាត់យូហ្គានៅសាលាមួយមុនថ្ងៃបុណ្យយូហ្គាអន្តរជាតិក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៨ មិថុនា ២០១៩
Recommended
សង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់
Back to top
XS
SM
MD
LG