រូបភាពជុំវិញពិភពលោក ១០ មិថុនា ២០១៩ មកពីប្រទេសកាហ្សាក់ស្ថាន សហរដ្ឋអាមេរិក អង់គ្លេស ចិន វៀតណាម ម៉ិចស៉ិក បារាំង និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១០ មិថុនា ២០១៩
- VOA English

១
រថយន្តជួយសង្រ្គោះតម្រៀបតាមផ្លូវនៅកន្លែងកើតហេតុមួយ បន្ទាប់ពីមានហេតុការណ៍ឧទ្ធម្ភាគចក្រធ្លាក់លើកំពូលអគារមួយនៅទីលាន Times Square និងបានបង្កឲ្យមានអគ្គីភ័យ។

២
ប៉ូលិសបិទតំបន់មួយដើម្បីបញ្ចៀសបាតុកម្មតវ៉ាប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្រុង Nur-Sultan ប្រទេសកាហ្សាក់ស្ថាន។

៣
កសិករម្នាក់ប្រមូលផលស្រូវនៅវាលស្រែមួយនៅជាយក្រុងហាណូយ ប្រទេសវៀតណាម។

៤
ជនចំណាកស្រុកពីតំបន់អាមេរិកកណ្តាលជិះក្បូនឆ្លងទន្លេ Suchiate ពីប្រទេសក្វាតេម៉ាឡាទៅកាន់ប្រទេសម៉ិចស៉ិក។

៥
បំណែកយន្តហោះធុនតូចមួយត្រូវបានថតទុក បន្ទាប់ពីយន្តហោះនេះបានធ្លាក់លើផ្លូវល្បឿនលឿនមួយជិតក្រុង Pinhal Novo ប្រទេសព័រទុយហ្គាល់។

៦
មន្រ្តីប៉ូលិសប្រើស្ព្រាយបាញ់បង្ហូរទឹកភ្នែកអំឡុងពេលបាតុកម្មមួយប្រឆាំងនឹងច្បាប់លើការធ្វើបត្យាប័ន ដែលត្រូវបានស្នើឡើងនៅក្រុមប្រឹក្សាច្បាប់នៅកោះហុងកុង។

៧
ក្រុមកីឡាករប្រណាំងកង់កំពុងប្រកួតនៅក្នុងប្រកួតប្រណាំងកង់ Criterium du Dauphine លើកទី៧១ ក្នុងរយៈចម្ងាយ ១៨០គីឡូម៉ែត្រ ពីក្រុង Mauriac ទៅកាន់ក្រុង Craponne-sur-Arzon ប្រទេសបារាំង។

៨
មនុស្សម្នាប៉ះរូបតុក្កតា Rocio Virgin អំឡុងពេលការដង្ហែក្បួនមួយនៅភូមិ El Rocio ប្រទេសអេស្ប៉ាញ។

៩
បេក្ខជនអង្គុយលើកៅអីពិការនាង Ali Stroker ទទួលបានពានរង្វាន់ Rodgers & Hammerstein's Oklahoma សម្រាប់ការសម្តែងរបស់នាងនៅអំឡុងពេលប្រគល់ពានរង្វាន់ប្រចាំឆ្នាំ Tony Awards នៅឯ Radio City Music Hall ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។

១០
តារាម៉ូដែលបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃមួយអំឡុងពេលពិធីដើរបង្ហាញម៉ូដ London Fashion Week សម្រាប់បុរសនៅក្រុងឡុងដ៏ ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។