កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៥ កក្កដា ២០១៩
![ទៀនរាប់ពាន់ដើមត្រូវបានគេរៀបចំធ្វើជារាង Milky Way ដើម្បីប្រារព្ធពិធី Tanabata ដែលជាពិធីបុណ្យតារារបស់ជប៉ុន នៅព្រះវិហារ Zojoji ក្នុងទីតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/e7fa66a3-2c91-4931-b15c-3df7d98743bd_w1024_q10_s.jpg)
១
ទៀនរាប់ពាន់ដើមត្រូវបានគេរៀបចំធ្វើជារាង Milky Way ដើម្បីប្រារព្ធពិធី Tanabata ដែលជាពិធីបុណ្យតារារបស់ជប៉ុន នៅព្រះវិហារ Zojoji ក្នុងទីតូក្យូ ប្រទេសជប៉ុន។
![ក្រុមបាតុករធ្វើការតវ៉ាប្រឆាំងនឹងការបញ្ជល់គោ នៅមុខសាលាក្រុង មួយថ្ងៃមុនព្រឹត្តិការណ៍ San Fermin ដ៏ល្បីល្បាញ នៅទីក្រុង Pamplona នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/5b159520-db3d-493f-8516-ff2af9a9ac04_w1024_q10_s.jpg)
២
ក្រុមបាតុករធ្វើការតវ៉ាប្រឆាំងនឹងការបញ្ជល់គោ នៅមុខសាលាក្រុង មួយថ្ងៃមុនព្រឹត្តិការណ៍ San Fermin ដ៏ល្បីល្បាញ នៅទីក្រុង Pamplona នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ។
![កាំជ្រួចត្រូវបានគេបាញ់នៅទីរំលឹកការចងចាំអតីតប្រធានាធិបតីអាមេរិក Lincoln ដែលគេបាញ់នៅលើទន្លែ Potomac នៅថ្ងៃឯករាជ្យ ៤ កក្កដា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/0a461e27-9ced-491b-9a4a-138736f60b86_w1024_q10_s.jpg)
៣
កាំជ្រួចត្រូវបានគេបាញ់នៅទីរំលឹកការចងចាំអតីតប្រធានាធិបតីអាមេរិក Lincoln ដែលគេបាញ់នៅលើទន្លែ Potomac នៅថ្ងៃឯករាជ្យ ៤ កក្កដា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![ក្រុមអ្នកចូលរួមលើកបដា ដែលបដាខ្លះមានសរសេរពាក្យថា «រង់ចាំអ្នកត្រឡប់មកផ្ទះវិញ» និងពាក្យថា «ហុងកុងមានអ្នក ម្ដាយមានសង្ឃឹម» ក្នុងពេលមានការប្រមូលផ្ដុំគ្នាមួយនៃម្ដាយជាច្រើនក្នុងទីក្រុងហុងកុង។](https://gdb.voanews.com/710d3f14-ebee-4b6b-b67e-21683fcfda01_w1024_q10_s.jpg)
៤
ក្រុមអ្នកចូលរួមលើកបដា ដែលបដាខ្លះមានសរសេរពាក្យថា «រង់ចាំអ្នកត្រឡប់មកផ្ទះវិញ» និងពាក្យថា «ហុងកុងមានអ្នក ម្ដាយមានសង្ឃឹម» ក្នុងពេលមានការប្រមូលផ្ដុំគ្នាមួយនៃម្ដាយជាច្រើនក្នុងទីក្រុងហុងកុង។
![ពួកពាណិជ្ជករកូរ៉េខាងត្បូងឈរនៅលើប្រអប់ដែលមានផ្លាកយីហោផលិតផលជប៉ុន ក្នុងពេលធ្វើការប្រមូលផ្ដុំដើម្បីធ្វើពហិការផលិតផលជប៉ុន នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/1a6cdc78-5c48-4b2b-a03c-44d99258c8b0_w1024_q10_s.jpg)
៥
ពួកពាណិជ្ជករកូរ៉េខាងត្បូងឈរនៅលើប្រអប់ដែលមានផ្លាកយីហោផលិតផលជប៉ុន ក្នុងពេលធ្វើការប្រមូលផ្ដុំដើម្បីធ្វើពហិការផលិតផលជប៉ុន នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![ក្រុមការងារជួសជុលផ្លូររថភ្លើងកំពុងជួសជុលខ្សែរថភ្លើងដែលខូច ក្នុងពេលមានរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារភាគខាងត្បូងនៃរដ្ឋ California សហរដ្ឋអាមេរិក នៅជិតចំណុចរញ្ជួយដី ស្ថិតនៅភាគឦសាននៃទីក្រុង Ridgecrest។](https://gdb.voanews.com/09b366d6-d7d0-4c08-8237-51f80d363100_w1024_q10_s.jpg)
៦
ក្រុមការងារជួសជុលផ្លូររថភ្លើងកំពុងជួសជុលខ្សែរថភ្លើងដែលខូច ក្នុងពេលមានរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារភាគខាងត្បូងនៃរដ្ឋ California សហរដ្ឋអាមេរិក នៅជិតចំណុចរញ្ជួយដី ស្ថិតនៅភាគឦសាននៃទីក្រុង Ridgecrest។
![ឆ្កែហិតក្លិនកំពុងហិតលើកបាវដែលមានក្រដាសប្រាក់នៅក្នុងបរិវេណសភា នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/97935c18-0e96-4ca8-ad7e-2241fd154fc3_w1024_q10_s.jpg)
៧
ឆ្កែហិតក្លិនកំពុងហិតលើកបាវដែលមានក្រដាសប្រាក់នៅក្នុងបរិវេណសភា នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
![ជនជាតិលីប៊ីម្នាក់ជិះទូកក្ដោងប្រើភ្លើងអគ្គិសនី នៅក្នុងសមុទ្រមេឌីទែរ៉ានេ ក្នុងរដ្ឋធានីទ្រីប៉ូលី។](https://gdb.voanews.com/e924facc-b8a6-45d8-b8ea-049ed9d85938_w1024_q10_s.jpg)
៨
ជនជាតិលីប៊ីម្នាក់ជិះទូកក្ដោងប្រើភ្លើងអគ្គិសនី នៅក្នុងសមុទ្រមេឌីទែរ៉ានេ ក្នុងរដ្ឋធានីទ្រីប៉ូលី។
![អ្នកចូលរួមស្លៀកពាក់ជាបុរសពីងពាង កំពុងរត់នៅក្នុងទឹករាក់ៗ ក្នុងព្រឹត្តិការណ៍មួយនៅក្នុងឧទ្យានជាតិ Jiulongjiang ក្នុងទីក្រុង Chenzhou ខេត្ត Hunan ប្រទេសចិន។](https://gdb.voanews.com/fa4ae829-73a7-4f43-9aeb-7860b1412594_w1024_q10_s.jpg)
៩
អ្នកចូលរួមស្លៀកពាក់ជាបុរសពីងពាង កំពុងរត់នៅក្នុងទឹករាក់ៗ ក្នុងព្រឹត្តិការណ៍មួយនៅក្នុងឧទ្យានជាតិ Jiulongjiang ក្នុងទីក្រុង Chenzhou ខេត្ត Hunan ប្រទេសចិន។