រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ប៊ែលហ្ស៊ិក ប៉េរូ ចិន ប៉ាឡេស្ទីន ហុងកុង ម៉ាឡេស៊ី បេឡារុស ប៉ាគីស្ថាន និងប៉ាឡេស្ទីន។
រូបភាពជុំវិញពិភពលោក ៣០ កក្កដា ២០១៩

១
បុរសម្នាក់និយាយទូរសព្ទនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Quetta ប្រទេសប៉ាគីស្ថានបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅតាមផ្លូវមួយដែលបានប៉ះពាល់ដល់រថយន្តសន្តិសុខមួយហើយបានធ្វើឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់។

២
ព្រះមហាក្សត្រម៉ាឡេស៊ីថ្មី Al-Sultan Abdullah Ri'ayatudd និងម្ចាស់ក្សត្រី Tunku Azizah Aminah Maimunah អង្គុយនៅក្នុងពិធីគ្រងរាជក្នុងព្រះបរមរាជវាំងក្នុងទីក្រុងគូឡាឡាំពួរ។

៣
បុរសមានរបួសម្នាក់ត្រូវបានប៉ូលិសនាំចេញបន្ទាប់ពីត្រូវបានបាតុករវាយនៅក្រៅស្ថានីយ៍ប៉ូលិសទីក្រុង Kwai Chung ក្នុងហុងកុង។

៤
មនុស្សម្នាដើរនៅលើស្ពានជាមួយនឹងពិលខណៈដែលគេកំពុងអបអរទិវាពិលក្នុងទីក្រុង Bijie ខេត្តពាយព្យនៃប្រទេសចិន Guizhou កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

៥
ហ្វូងសត្វបក្សីជាច្រើនហោះនៅលើវាលចម្ការមួយក្នុងទីក្រុង Minsk ប្រទេសបេឡារុស។

៦
ជនពិការប៉ាឡេស្ទីនដែលបាក់ជើងម្ខាងដោយសារការវាយប្រហាររបស់អ៊ីស្រាអែលហ្វឹកហាត់ហែលទឹកកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

៧
កីឡាករគុយបា Andy Cruz (ស្តាំ) ដាល់មុខរបស់កីឡាករនៃសារធារណរដ្ឋដូមីនិក Hendri Cedeno Martinez នៅក្នុងកីឡាអាមេរិកាំង Pan American Games ទីក្រុង Lima ប្រទេសប៉េរូកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

៨
អ្នកនេសាទបង្គារជិះសេះក្នុងសមុទ្រនៅទីក្រុង Oostduinkerke ប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងទី២៩ ខែកក្កដា ឆ្នាំ២០១៩។