រូបភាពជុំវិញពិភពលោក ២៧ កក្កដា ២០១៦ មានមកពី ប្រទេសប៉ូឡូញ កោះហាវ៉ៃ ប្រទេសស៊ីរី ឥណ្ឌា អ៊ុយក្រែន អាមេនី ជប៉ុន សហរដ្ឋអាមេរិកនិង ប្រទេសប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ២៧ កក្កដា ២០១៦

១
ក្រុមអ្នករាំរបាំប្រជាប្រិយមួយក្រុមកំពុងហាត់សមត្រៀមមុនការមកដល់របស់សម្តេចប៉ាប Francis នៅអាកាសយានដ្ឋានយោធាក្រុង Krakow ប្រទេសប៉ូឡូញ។ សម្តេចប៉ាប Francis ធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញដើម្បីជួបជាមួយនឹងយុវជនកាតូលិកជុំវិញសកលលោកនិងទស្សនៈកិច្ចជំរំ Auschwitz និងទីកន្លែងនៃសាសនាកាតូលិកជាច្រើនទៀត។

២
យន្តហោះខ្នាតតូច F22 Raptors ចំនួន៤ បានត្រូវបានបង្ហោះជាទម្រង់មួយបន្ទាប់ពីការហ្វឹកហាត់ការចាក់សាំងលើអាកាសជាមួយនឹងយន្តហោះយោធាផ្ទុកសាំង KC-135R Stratotanker ខណៈដែលពួកគេចូលរួមក្នុងសមយុទ្ធយោធាពហុជាតិ RIMPAC ក្នុងទីក្រុង Honolulu កោះហាវ៉ៃកាលពីថ្ងៃទី២៦ កក្កដា ២០១៦។

៣
រូបភាពនេះត្រូវបានទទួលពីទីភ្នាក់ងារសារព័ត៌មានផ្លូវការមួយរបស់ប្រទេសស៊ីរី SANA ដែលបង្ហាញពីប្រជាជនស៊ីរីកំពុងលើកជនរងគ្រោះពីអគារដែលត្រូវបានបំផ្លាញដោយការបំផ្ទុះគ្រាប់បែកនៅក្នុងក្រុង Qamishli របស់ជនជាតិ Kurd ដែលបានសម្លាប់មនុស្សចំនួន៤៤ នាក់និងមនុស្សជាង១០នាក់រងរបួស។

៤
នាង Gloria Darden (កណ្តាល) ដែលត្រូវជាម្តាយរបស់ Freddie Gray ជូតទឹកភ្នែកនៅក្នុងសន្និសីទកាសែតមួយដែលរៀបចំដោយមេធាវីនៃ Baltimore លោក Marilyn Mosby បន្ទាប់ពីព្រះរាជអាជ្ញារបានលុបចោលការកាត់ទោសមន្រ្តីប៉ូលិស Baltimore ដែលកំពុងរង់ចាំកាត់ទោសចំពោះការស្លាប់កូនប្រុសរបស់នាងក្នុងកំពង់ផែ Baltimore រដ្ឋ Maryland។ ការសម្រេចចិត្តរបស់ព្រះរាជអាជ្ញារបានកើតឡើងបន្ទាប់ពីចៅក្រមម្នាក់បានកាត់ទោសឲ្យមន្រ្តីប៉ូលិស ៣រូបក្នុងចំណោមប៉ូលិស៦ រូបរួចទោសក្នុងរឿងក្តីនេះ។

៥
ក្មេងប្រុសម្នាក់កំពុងចែវក្បូនបណ្តោះអាសន្នរបស់ខ្លួននៅលើទន្លេ Sabarmati ដែលពោរពេញដោយស្មៅតូចៗក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។

៦
ផ្កាយដែលឯកោបំផុត៖ វត្ថុចម្លែកនៅលើវេហាម្យ៉ាងដែលមានឈ្មោះថា CX330 ត្រូវបានគេរកឃើញថាជាប្រភពនៃកាំរស្មី X-ray ក្នុងឆ្នាំ២០០៩។

៧
អ្នកជំនឿ Orthodox និងបុព្វជិតសាសនាគ្រិស្តបានដង្ហែរក្បួនដើម្បីទៅអធិដ្ឋាននៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែនដើម្បីតាមដានថ្ងៃបុណ្យដើម្បីកត់ត្រាការអនុម័តគ្រិស្តសាសនាដោយប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែននៅសតវត្សរ៍ទី១០។

៨
ប៉ូលិសកុបកម្មបានការពារសន្តិសុខនៅស្ថានីយ៍ប៉ូលិសមួយដែលត្រូវបានរៀបចំដោយក្រុមប្រដាប់អាវុធក្នុងរដ្ឋ Yerevan ប្រទេសអាមេនី។ អ្នកនាំពាក្យរបស់ប៉ូលិសម្នាក់បាននិយាយថាខ្មាន់កាំភ្លើងពីរនាក់ដែលបានកាន់កាប់ស្ថានីយ៍ប៉ូលិសអស់ជាងមួយសប្តាហ៏ពេលនេះបានចុះចាញ់ហើយបន្ទាប់ពីមានការបាញ់ប្រហារតបតគ្នារវាងប៉ូលិស។

៩
ផ្សែងពីភ្លើងឆេះនៅតំបន់ Soberanes ជាមួយនឹងស្រទាប់សមុទ្របានកាត់បន្ថយរូបភាពស្ពាន Bixby Bridge លើផ្លូវ State Route ១ ភាគខាងជើង Big Sur រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទិ២៦ កក្កដា ២០១៦។

១០
Satoshi Uematsu ជនសង្ស័យនៃការបាញ់ប្រហារដ៏ប្រល័យមួយនៅមជ្ឈមណ្ឌលសម្រាប់ជនពិការ ស្ថិតក្នុងឡានប៉ូលិសអំឡុងពេលដែលគាត់ត្រូវបានបញ្ជូនទៅកាន់ព្រះរាជអាជ្ញារ នៅស្ថានីយ៏ប៉ូលិស Tsukui ទីក្រុង Sagamihara ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន។ (Kyodo)

១១
ឥន្រ្ទីដ៏ធំមួយកំពុងហោះលើឆ្នេរ Belmont រដ្ឋ Virginia សហរដ្ឋអាមេរិក។

១២
មនុស្សម្នាកំពុងហាត់ប្រាណនៅឆ្នេរ Copacabana នៅពេលព្រះអាទិត្យរះក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។