រូបភាពជុំវិញពិភពលោកថ្ងៃទី ២៨ កក្កដា ២០១៦ មានមកពីប្រទេសប៉ូឡូញ ឥណ្ឌា បែរឡាំង ចិន អេស៉្បាញ និងអាមេរិក។
រូបភាពជុំវិញពិភពលោក ២៨ កក្កដា ២០១៦

១
សម្តេចប៉ាប Francis ត្រូវបានគេគ្រាឡើងបន្ទាប់ពី សម្តេចបានដួលពេលមកដល់ទីសក្ការៈបូជា Jasna Gora ទីក្រុង Czestochowa ប្រទេសប៉ូឡូញ។

២
ប្រតិកម្មរបស់អ្នកធម្មយាត្រានៅពេលដែលពួកគេថតរូបសម្តេចប៉ាប Pope Francis ក្នុងទិវាយុវជនពិភពលោកនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

៣
ទាហានយោធាម្នាក់ព្យាយាមគេចពីដុំថ្មដែលគប់មកគាត់ដោយបាតុករតំបន់ Kashmiri ក្នុងបាតុកម្មរដ្ឋ Srinagar តំបន់ Kashmir ដែលត្រួតត្រាដោយឥណ្ឌា។

៤
អ្នកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel កំពុងចាកចេញពីសន្និសីទកាសែតក្នុងរដ្ឋធានីបែរឡាំង។

៥
កុមារីម្នាក់លោតឡើងលើគំរូក្តារចុចកុំព្យូទ័រយក្សក្នុងការផ្សព្វផ្សាយមួយនៅមជ្ឈមណ្ឌលផ្សារទំនើបទីក្រុងប៉េកាំងប្រទេសចិន។

៦
បេក្ខជនជ្រើសតាំងប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ អ្នកស្រី Hillary Clinton អោបលោកប្រធានាធិបតី Barack Obama នៅពេលដែលអ្នកស្រីបានមកដល់លើឆាកខណៈដែលលោកប្រធានាធិបតីបានបញ្ចប់សេចក្តីថ្លែងរបស់លោកនៅយប់ទី៣ នៃសន្និបាតជាតិប្រជាធិបតេយ្យក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី២៧ កក្កដា ២០១៦។

៧
បុរសម្នាក់កំពុងដើរឆ្លងកាត់ផ្លូវដើរលើទន្លេ Arga នៅពេលដែលព្រះអាទិត្យលិចភាគខាងជើងប្រទេសអេស៉្បាញទីក្រុង Pamplona កាលពីថ្ងៃទី ២៧ កក្កដា ២០១៦។

៨
រថយន្តមួយគ្រឿងត្រូវបានកប់នៅក្រោមជញ្ជាំងដែលបាក់រលំបន្ទាប់ពីភ្លៀងដ៏ខ្លាំងក្នុងតំបន់ Shenyang ខេត្ត Liaoning ប្រទេសចិន។

៩
អ្នកលោតពីលើអាកាស លោក Luke Aikins បានលោតពីឧទ្ធម្ភាគចក្រមួយក្នុងការហ្វឹកហាត់របស់លោកនៅ Simi Valley រដ្ឋកាលីហ្វ័រញ៉ា។

១០
អាចារ្យម្នាក់ស្លៀកសម្លៀកបំពាក់ប្រពៃណី Yi សម្តែងក្នុងពិធីបុណ្យ Torch នៅក្នុងទីក្រុង Xichang ខេត្ត Sichuan ប្រទេសចិនកាលពីថ្ងៃទី ២៧ កក្កដា ២០១៦។