រូបភាពជុំវិញពិភពលោក ២០ កក្កដា ២០២០ មកពីប្រទេសម៉ាដាហ្គាស្កា សហរដ្ឋអាមេរិក អង់គ្លេស បង់ក្លាដេស ជប៉ុន បារាំង ចិន និងវៀតណាម។
រូបភាពជុំវិញពិភពលោក ២០ កក្កដា ២០២០
- VOA English

១
រូបភាពបង្ហាញពីការបង្ហោះរ៉ូកែត MHI ជាមួយនឹងផ្កាយរណបវិលជុំវិញគន្លងភពព្រះអង្គារ ឈ្មោះ Hope របស់ប្រទេសអេមីរ៉េតអារ៉ាប់រួម ចេញពីមជ្ឈមណ្ឌលលំហអាកាស Tanegashima ក្នុងក្រុង Kagoshima ភាគខាងត្បូង ប្រទេសជប៉ុន។

២
អ្នកជំងឺកូវីដ១៩ ដែលមានសភាពធ្ងន់ធ្ងរ កំពុងស្នាក់នៅមន្ទីរពេទ្យ Andohatapenaka University Hospital ក្នុងក្រុង Antananarivo ប្រទេសម៉ាដាហ្គាស្កា។

៣
មន្រ្តីប៉ូលិសព្យាយាមបង្រ្កាបបាតុករចលនា Black Lives Matter នៅក្រុង Portland រដ្ឋ Oregon កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

៤
អាចម៌ផ្កាយឈ្មោះ Neowise នៅលើផ្ទៃមេឃពីលើប្រាសាទ Ortenbourg នៅប្រទេសបារាំង។

៥
ស្រ្តីម្នាក់លាតសម្អាតឆ្នាំងនឹងទឹកដែលជន់លិចផ្ទះរបស់គាត់នៅក្រុង Sreenagar ប្រទេសបង់ក្លាដេស។

៦
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson លេងជាមួយក្មេងៗនៅសាលា The Discovery School នៅ ភូមិ Kings Hill ប្រទេសអង់គ្លេស។

៧
រូបភាពបង្ហាញពីអតីតសកម្មជនសិទ្ធិជនស៊ីវិលលោក John Lewis ត្រូវបានដាក់តាំងនៅរូបសំណាកមួយក្នុងក្រុង Richmond រដ្ឋ Virginia កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

៨
រូបថតបង្ហាញពីទឹកផុលចេញពីទំនប់វារីអគ្គិសនី Three Gorges Dam ក្នុងខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

៩
បុរសម្នាក់ឈរថតរូបនៅជិតស្លឹកឈូកធំៗនៅខេត្ត Dong Thap ប្រទេសវៀតណាម។

១០
អ្នកមើលកុនអង្គុយឃ្លាតពីគ្នានៅក្នុងរោងភាពយន្តទើបនឹងបើកឡើងវិញមួយនៅក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។