បណ្តុំព័ត៌មានជារូបភាពសំខាន់ៗមកពីជំុំវិញពិភពលោក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។
រូបភាពជុំវិញពិភពលោក ២០ កក្កដា ២០១៧

១
ព្រះអង្គម្ចាស់ William របស់ប្រទេសអង់គ្លេស និងភរិយា Kate, the Duchess of Cambridge ធ្វើនំម្ស៉ៅ pretzels នៅពេលលោកទៅទស្សនាផ្សារមួយក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Heidelberg នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។

២
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Boris Johnson កំពុងសម្លឹងមើលមនុស្សយន្តនៅឯវិទ្យាស្ថានវិទ្យាសាស្ត្រនិងវិស្វកម្ម នៅបរិវេណសាកលវិទ្យាល័យ Waseda ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៣
ក្មេងប្រុសម្នាក់កំពុងបំបែកពពុះ នៅក្នុងសួន Gorky ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

៤
សត្វឆ្កែមួយប្រភេទមានពាក់ស្បែកជើងតូចៗកំពុងឈរនៅជិតម្ចាស់របស់វានៅផ្លូវសម្រាប់មនុស្សដើរ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

៥
អ្នករើសអេតចាយកំពុងប្រមូលរបស់ដែលនៅមានតម្លៃដើម្បីលក់ នៅក្នុងកន្លែងចាក់សំរាមមួយក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

៦
សមាជិកនៃសន្តិសុខព្រំដែនអ៊ីស្រាអែល កំពុងសម្លឹងមើលតាមកែវយិតកាំភ្លើង នៅពេលគាត់ឈរនៅជិតផ្ទាំងគំនូរតាមជញ្ជាំងដែលមានរូបមេដឹកនាំប៉ាឡេស្ទីន លោក Yasser Arafat ដែលបានស្លាប់ នៅច្រកទ្វារព្រំដែន Qalandiya នៅជិតទីក្រុង Ramallah ក្នុងតំបន់ West Bank។

៧
លោក Karma Scott បានលើកជើងនៅស្ថានីយ៍រក្សាសុខភាពមួយនៅលើផ្លូវឆ្លងកាត់មួយ ក្នុងទីក្រុង Long Beach រដ្ឋញូវយ៉ក។

៨
ក្មេងៗកំពុងលេងនៅក្រោមទំនប់ដែលជន់លិច នៅតាមបណ្តោយបឹង Powai ក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងមំបៃ (Mumbai) ប្រទេសឥណ្ឌា។

៩
ក្រុមយុទ្ធជនទើបជ្រើសរើសបានថ្មីៗដែលស្មោះស្ម័គ្រជាមួយពួកឧទ្ទាម Houthi បានដើរក្បួនព្យុហយាត្រានៅទីក្រុងសាណា ប្រទេសយេម៉ែន។

១០
បុរសម្នាក់ដែលកំពុងដឹកផ្លែចេកនៅលើរទេះសេះមួយ កំពុងធ្វើដំណើរនៅតាមផ្លូវ ខណៈដែលភ្លៀងម៉ូសុងវស្សាបានបង្អុរយ៉ាងខ្លាំងនៅទីក្រុង Amritsar ប្រទេសឥណ្ឌា។

១១
សមាជិកកងកលយុទ្ធពិសេសនៃប៉ូលិសម៉ាឡេស៊ី ចូលរួមក្នុងការហ្វឹកហាត់ដើម្បីត្រៀមការពារសម្រាប់ការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍ នៅ KL Sentral ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

១២
យន្តហោះចម្បាំងរុស្ស៊ីធុន SU-27 កំពុងបង្អួតពីសមត្ថភាពរបស់ខ្លួនក្នុងការបង្ហាញប្រចាំឆ្នាំ MAKS ឆ្នាំ២០១៧ នៅក្រុង Zhukovsky ស្ថិតនៅប្រហលែល៤០គ.ម ពីទីក្រុងម់ូស្គូ ប្រទេសរុស្ស៊ី។

១៣
កីឡាករ Warren Barguil ពីប្រទេសបារាំងកំពុងអបអរសាទរ ខណៈលោកបានឆ្លងកាត់បន្ទាត់ចុងក្រោយហើយបានឈ្នះជុំទី១៨ នៃការប្រណាំងកង់ Tour de France ដែលមានចម្ងាយ ១៧៩.៥គីឡូម៉ែត្រ។

១៤
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាន់ដង្កាប់នៅពេលលោកចូលរួមក្នុងការពិភាក្សាលើប្រធានទប «ផលិតនៅសហរដ្ឋអាមេរកិ» នៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។