កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៨ កក្កដា ២០១៩
![សមាជិកបណ្ដាញសកម្មភាពរបស់ក្រុម Franciscan និងសកម្មជនសិទ្ធិមនុស្សសម្រាប់ពួកជនអន្តោប្រវេសន៍ ត្រូវបានចាប់ខ្លួនក្នុងពេលធ្វើបាតុកម្មអំពាវនាវឲ្យបញ្ចប់ការឃុំឃាំងជនអន្តោប្រវេសន៍ ដែលបាតុកម្មនេះធ្វើឡើងនៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។](https://gdb.voanews.com/ac932a4d-52b3-4f16-8703-73fdbe39083e_w1024_q10_s.jpg)
១
សមាជិកបណ្ដាញសកម្មភាពរបស់ក្រុម Franciscan និងសកម្មជនសិទ្ធិមនុស្សសម្រាប់ពួកជនអន្តោប្រវេសន៍ ត្រូវបានចាប់ខ្លួនក្នុងពេលធ្វើបាតុកម្មអំពាវនាវឲ្យបញ្ចប់ការឃុំឃាំងជនអន្តោប្រវេសន៍ ដែលបាតុកម្មនេះធ្វើឡើងនៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
![ក្រុមជនជាតិដើម Tengger និងភ្ញៀវទេសចរកំពុងប្រមូលផ្ដុំគ្នានៅជិតភ្នំភ្លើង Bromo ក្នុងពិធីប្រចាំឆ្នាំមួយឈ្មោះថា Kasada ជាពិធីដែលអ្នកគោរពសាសនាហិណ្ឌូរៀបចំដោយមានការបោះចំណី ដូចជាគ្រាប់ធញ្ញជាតិ និងបសុសត្វទៅក្នុងរណ្ដៅ ដើម្បីជាការថ្លែងអំណរគុណដល់ព្រះរបស់ពួកគេ នៅក្រុង Probolinggo ខេត្ត Java ខាងកើត ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/00b41689-c519-4d89-a865-3fb4215ff193_w1024_q10_s.jpg)
២
ក្រុមជនជាតិដើម Tengger និងភ្ញៀវទេសចរកំពុងប្រមូលផ្ដុំគ្នានៅជិតភ្នំភ្លើង Bromo ក្នុងពិធីប្រចាំឆ្នាំមួយឈ្មោះថា Kasada ជាពិធីដែលអ្នកគោរពសាសនាហិណ្ឌូរៀបចំដោយមានការបោះចំណី ដូចជាគ្រាប់ធញ្ញជាតិ និងបសុសត្វទៅក្នុងរណ្ដៅ ដើម្បីជាការថ្លែងអំណរគុណដល់ព្រះរបស់ពួកគេ នៅក្រុង Probolinggo ខេត្ត Java ខាងកើត ប្រទេសឥណ្ឌូនេស៊ី។
![បុរសម្នាក់កំពុងយំយែកនៅពេលគាត់កាន់ទៀនដើម្បីប្រារព្ធខួប២៥ឆ្នាំនៃការគប់គ្រាប់បែកលើមជ្ឈមណ្ឌលជនជាតិជ្វីស AMIA ដែលការបំផ្ទុះគ្រាប់បែកនោះបានសម្លាប់មនុស្ស៨៥នាក់ នៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។](https://gdb.voanews.com/6ecde21b-435b-44bd-a138-a5f6efc64246_w1024_q10_s.jpg)
៣
បុរសម្នាក់កំពុងយំយែកនៅពេលគាត់កាន់ទៀនដើម្បីប្រារព្ធខួប២៥ឆ្នាំនៃការគប់គ្រាប់បែកលើមជ្ឈមណ្ឌលជនជាតិជ្វីស AMIA ដែលការបំផ្ទុះគ្រាប់បែកនោះបានសម្លាប់មនុស្ស៨៥នាក់ នៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
![កាំជ្រួច Soyuz ត្រូវបានដឹកដោយរថភ្លើងទៅកាន់កន្លែងបាញ់បង្ហោះ នៅឯ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន។ ក្រុមការងារគ្រោងនឹងបាញ់បង្ហោះកាជ្រួចនាំយានអវកាស Soyuz MS-13 នេះនៅថ្ងៃទី២០ ខែកក្កដានេះ។](https://gdb.voanews.com/1aaa8515-e4ec-47ac-b9f9-8ee95c5e5cfb_w1024_q10_s.jpg)
៤
កាំជ្រួច Soyuz ត្រូវបានដឹកដោយរថភ្លើងទៅកាន់កន្លែងបាញ់បង្ហោះ នៅឯ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន។ ក្រុមការងារគ្រោងនឹងបាញ់បង្ហោះកាជ្រួចនាំយានអវកាស Soyuz MS-13 នេះនៅថ្ងៃទី២០ ខែកក្កដានេះ។
![ក្រុមកីឡាករជប៉ុនប្រកួតក្នុងព្រឹត្តិការណ៍កីឡាហែលទឹកសេរី នៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកហែលទឹកពិភពលោក FINA លើកទី១៨ នៅទីលាន Yeomju ក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/cd12c486-5df5-4627-895a-70b0fb2c7691_w1024_q10_s.jpg)
៥
ក្រុមកីឡាករជប៉ុនប្រកួតក្នុងព្រឹត្តិការណ៍កីឡាហែលទឹកសេរី នៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកហែលទឹកពិភពលោក FINA លើកទី១៨ នៅទីលាន Yeomju ក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។
![សាច់ញាតិចូលរួមពិធីរំលឹកការចងចាំជនរងគ្រោះនៃជើងហោះហើររបស់យន្តហោះម៉ាឡេស៊ី MH17 នៅក្នុងគម្រប់ខួប៥ឆ្នាំនៃគ្រោះថ្នាក់ ដែលការប្រារព្ធនេះធ្វើឡើងនៅទីក្រុង Vijfhuizen ប្រទេសហូឡង់។](https://gdb.voanews.com/775a2e82-0dbf-45aa-80cb-76d70ad99650_w1024_q10_s.jpg)
៦
សាច់ញាតិចូលរួមពិធីរំលឹកការចងចាំជនរងគ្រោះនៃជើងហោះហើររបស់យន្តហោះម៉ាឡេស៊ី MH17 នៅក្នុងគម្រប់ខួប៥ឆ្នាំនៃគ្រោះថ្នាក់ ដែលការប្រារព្ធនេះធ្វើឡើងនៅទីក្រុង Vijfhuizen ប្រទេសហូឡង់។
![កងសន្តិសុខអាហ្វហ្គានីស្ថានបានមកដល់បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងមួយនៅខាងក្រៅស្នាក់ការកណ្ដាលរបស់ស្នងការប៉ូលិសខេត្ត Kandahar ស្ថិតនៅភាគខាងត្បូងទីក្រុងកាប៊ុល។](https://gdb.voanews.com/55e2531e-6182-4d07-b5c2-10d7ada842a4_w1024_q10_s.jpg)
៧
កងសន្តិសុខអាហ្វហ្គានីស្ថានបានមកដល់បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងមួយនៅខាងក្រៅស្នាក់ការកណ្ដាលរបស់ស្នងការប៉ូលិសខេត្ត Kandahar ស្ថិតនៅភាគខាងត្បូងទីក្រុងកាប៊ុល។
![លោក Charles Caudrelier និង Franck Cammas ដែលជាអ្នកបញ្ជាទូកជនជាតិបារាំង កំពុងបញ្ជាទូកក្ដោង Maxi Edmond de Rothschild នៅឆ្នេរសមុទ្រនៃទីក្រុង Lorient ក្នុងពេលហាត់សមមុនការប្រកួតទូកក្ដោង Rolex Fastnet។](https://gdb.voanews.com/89812994-1dc2-4b0a-a304-722d96c24446_w1024_q10_s.jpg)
៨
លោក Charles Caudrelier និង Franck Cammas ដែលជាអ្នកបញ្ជាទូកជនជាតិបារាំង កំពុងបញ្ជាទូកក្ដោង Maxi Edmond de Rothschild នៅឆ្នេរសមុទ្រនៃទីក្រុង Lorient ក្នុងពេលហាត់សមមុនការប្រកួតទូកក្ដោង Rolex Fastnet។
![សិល្បករកំពុងបង្កើតជាពន្លឺភ្លើងដោយប្រើដុំដែក ក្នុងពេលពួកគេសម្ដែងនៅតំបន់ Hengnan ក្នុងខេត្ត Hunan ប្រទេសចិន។](https://gdb.voanews.com/4ba32607-1b8b-46db-845a-7b942e491ebc_w1024_q10_s.jpg)
៩
សិល្បករកំពុងបង្កើតជាពន្លឺភ្លើងដោយប្រើដុំដែក ក្នុងពេលពួកគេសម្ដែងនៅតំបន់ Hengnan ក្នុងខេត្ត Hunan ប្រទេសចិន។
![មនុស្សកំពុងព្យាយាមចាប់របស់ដែលគេបោះឲ្យពីកំពូលភ្នំភ្លើង Mount Bromo ដែលបោះដោយក្រុមជនជាតិដើមភាគតិចអំបូរ Tengger និងទេសចរក្នុងស្រុក នៅក្រុង Probolinggo ខេត្ត Java ខាងកើត ប្រទេសឥណ្ឌូនេស៊ី ក្នុងពិធីបុណ្យ Kasada។](https://gdb.voanews.com/9a9378a0-73a7-4916-b3ec-0423eb25e8bd_w1024_q10_s.jpg)
១០
មនុស្សកំពុងព្យាយាមចាប់របស់ដែលគេបោះឲ្យពីកំពូលភ្នំភ្លើង Mount Bromo ដែលបោះដោយក្រុមជនជាតិដើមភាគតិចអំបូរ Tengger និងទេសចរក្នុងស្រុក នៅក្រុង Probolinggo ខេត្ត Java ខាងកើត ប្រទេសឥណ្ឌូនេស៊ី ក្នុងពិធីបុណ្យ Kasada។
![ស្ត្រីម្នាក់កំពុងដើរកាត់ផ្លូវខ្វែង នៅពេលយប់ នៅពេលមានការរៀបចំពិធីវប្បធម៌ Comic Con International នៅទីក្រុងសាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/1ac0efc8-2a65-4b23-86be-5b686fbf61c0_w1024_q10_s.jpg)
១១
ស្ត្រីម្នាក់កំពុងដើរកាត់ផ្លូវខ្វែង នៅពេលយប់ នៅពេលមានការរៀបចំពិធីវប្បធម៌ Comic Con International នៅទីក្រុងសាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
![ឡានមួយគ្រឿងជាប់ក្រោមឡានដឹកត្រាក់ទ័រ នៅក្រុង Uxbridge រដ្ឋម៉ាឆាឈូសេត (Massachusetts)។ ប៉ុន្តែអ្នកបើកបរមិនបានរងគ្រោះធ្ងន់ធ្ងរទេ ដោយគាត់បានចេញពីឡាននោះតាមទ្វារចំហៀង។](https://gdb.voanews.com/745be672-2c97-4c2d-a719-a46afb41b794_w1024_q10_s.jpg)
១២
ឡានមួយគ្រឿងជាប់ក្រោមឡានដឹកត្រាក់ទ័រ នៅក្រុង Uxbridge រដ្ឋម៉ាឆាឈូសេត (Massachusetts)។ ប៉ុន្តែអ្នកបើកបរមិនបានរងគ្រោះធ្ងន់ធ្ងរទេ ដោយគាត់បានចេញពីឡាននោះតាមទ្វារចំហៀង។