រូបភាពជុំវិញពិភពលោក ១៣ កក្កដា ២០២០ មកពីប្រទេសម៉ាសេដូនី អ៊ុយក្រែន ចិន ម៉ាសេដូនី សហរដ្ឋអាមេរិក រូម៉ានី បេឡារុស កូសូវូ និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ១៣ កក្កដា ២០២០
- VOA English

១
មនុស្សពីរសើមនឹងទឹកសមុទ្រដែលជះពីជញ្ជាំងមួយនៅក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។

២
បុរសម្នាក់ពាក់ម៉ាសមុខដែកដើរនៅក្នុងក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៣
រូបថតពីអាកាសបង្ហាញពីផ្លូវលិចទឹក និងអគាររងទឹកជំនន់ បន្ទាប់ពីធ្លាយទំនប់វារីអគ្គិសនី នៅក្រុង Jiujiang ខេត្ត Jiangxi ប្រទេសចិន។

៤
សមាជិកក្រុមអ្នករៀបចំការបោះឆ្នោតលើកហិបឆ្នោតទៅកាន់អ្នកកើតជំងឺកូវីដ១៩ ដើម្បីអាចឲ្យពួកគេចូលរួមបោះឆ្នោតបាន នៅក្រុង Skopje ប្រទេសម៉ាសេដូនី។

៥
អគ្គីភ័យកើតមាននៅលើនាវាប្រយុទ្ធ USS Bonhomme Richard (LHD 6) នៅមូលដ្ឋានទ័ពសមុទ្រ San Diego រដ្ឋ California កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

៦
ស្រ្តីម្នាក់ធ្វើការបួងសួងអំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរូម៉ានី និងវិធានការប្រឆាំងវីរុសកូរ៉ូណា នៅក្រុង Bucharest កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

៧
សត្វក្រសាទុំនៅលើបង្គោលភ្លើងនៅភូមិ Kreva ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីក្រុង Minsk ប្រទេសបេឡារុស។

៨
កីឡាករកីឡាវាយកូនបាល់ចាប់កូនបាល់អំឡុងពេលប្រកួតមួយនៅក្រុង Detroit រដ្ឋ Michigan។

៩
បុរសម្នាក់លោតទឹកពីកម្ពស់ ១៧ម៉ែត្រអំឡុងពេលការប្រកួតលោតទឹកពីកម្ពស់ខ្ពស់មួយពីទឹកធ្លាក់ Mirusha ជិតភូមិ Llapceve ប្រទេសកូសូវូ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

១០
រូបភាពបង្ហាញពីសួនមួយដែលមានការគូសរង្វង់ឲ្យអង្គុយឃ្លាតឆ្ងាយពីគ្នានៅក្រុង Duesseldorf ប្រទេសអាល្លីម៉ង់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។