ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

វីដេអូ​ខ្លី៖ អ្នក​ស្វែង​រក​ការងារ​នៅ​ឥណ្ឌា​តវ៉ា​ដោយ​ដុត​រថភ្លើង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុវជន​រាប់​ពាន់​នាក់​នៅ​ឥណ្ឌា​នាំ​គ្នា​ដុត​រថភ្លើង​ទទេ​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា កន្លង​ទៅ​នេះ ដើម្បី​តវ៉ា​នឹង​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​ភាព​អយុត្តិធម៌​នៅ​ក្នុង​ក្រសួង​អយស្ម័យយាន។ អ្នក​តវ៉ា​ប្រហែល ១.៥០០ នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ស្ថានីយ៍​រថភ្លើង Gaya និង​បាន​ដុត​បំផ្លាញ​រថភ្លើង​ទទេ​មួយ​គ្រឿង​ដែល​ត្រូវ​បាន​ចត​ចោល។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​ម្នាក់។ អំពើ​ហិង្សា​នេះ​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ប្រឡង​សម្រាប់​មុខ​តំណែង​មួយ​ចំនួន​នៅ​ក្នុង​ក្រសួង​នោះ​ ដែល​បេក្ខជន​មួយ​ចំនួន​ជាប់​លើស​ពី​មួយ​មុខ​តំណែង ហើយ​បេក្ខជន​ដែល​ធ្លាក់​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ស័ក្ដិសម​នឹង​ធ្លាក់។ មនុស្ស​រាប់​លាន​នាក់​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ​ចំនួន ១ សែន ៥ ម៉ឺន​នាក់ នៅ​ក្នុង​រដ្ឋ Bihar និង​រដ្ឋ Uttar Pradesh៕ ​

XS
SM
MD
LG