វីដេអូខ្លី៖ អ្នកស្វែងរកការងារនៅឥណ្ឌាតវ៉ាដោយដុតរថភ្លើង
- Reuters
យុវជនរាប់ពាន់នាក់នៅឥណ្ឌានាំគ្នាដុតរថភ្លើងទទេមួយគ្រឿងកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ ដើម្បីតវ៉ានឹងអ្វីដែលពួកគេហៅថាជាភាពអយុត្តិធម៌នៅក្នុងក្រសួងអយស្ម័យយាន។ អ្នកតវ៉ាប្រហែល ១.៥០០ នាក់បានប្រមូលផ្ដុំគ្នានៅស្ថានីយ៍រថភ្លើង Gaya និងបានដុតបំផ្លាញរថភ្លើងទទេមួយគ្រឿងដែលត្រូវបានចតចោល។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសម្នាក់។ អំពើហិង្សានេះបានផ្ទុះឡើងបន្ទាប់ពីការប្រកាសលទ្ធផលប្រឡងសម្រាប់មុខតំណែងមួយចំនួននៅក្នុងក្រសួងនោះ ដែលបេក្ខជនមួយចំនួនជាប់លើសពីមួយមុខតំណែង ហើយបេក្ខជនដែលធ្លាក់មានអារម្មណ៍ថាខ្លួនមិនស័ក្ដិសមនឹងធ្លាក់។ មនុស្សរាប់លាននាក់បានដាក់ពាក្យសុំធ្វើការងារចំនួន ១ សែន ៥ ម៉ឺននាក់ នៅក្នុងរដ្ឋ Bihar និងរដ្ឋ Uttar Pradesh៕