ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ប្រទេស​ជប៉ុន​ជ្រើសរើស​នាយក​រដ្ឋមន្ត្រីថ្មី​


រដ្ឋសភា​ប្រទេស​ជប៉ុន​ជ្រើសរើស​នាយក​រដ្ឋមន្ត្រីថ្មី​
រដ្ឋសភា​ប្រទេស​ជប៉ុន​ជ្រើសរើស​នាយក​រដ្ឋមន្ត្រីថ្មី​

សភា​ជប៉ុន​បាន​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី។​ នាយក​រដ្ឋ​មន្ត្រី​ដែល​ជា​អ្នក​អភិរក្ស​ខាង​នយោបាយ​សារពើព័ន្ធ​នៃ​គណបក្ស​ដែល​គ្រប់គ្រង​និយម​ឆ្វេង​ទំនង​ជា​ទទួល​ការ​គាំទ្រ​តិច​តួច​ពី​សាធារណជន។

មិន​ដែល​មាន​ភាព​មន្ទិល​សង្ស័យ​អ្វី​ទាំងអស់​ចំពោះ​លទ្ធផល​បន្ទាប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​សម្លេង​ភាគ​ច្រើន​បាន​ជ្រើសរើស​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ លោក​ យ៉ូស៊ីហ៊ីកូ​ ណូដា​ (Yoshihiko​ Noda)​ ជា​ប្រធាន​គណបក្ស​ថ្មី​របស់​ពួក​គេ។

នេះ​ជា​សេចក្តី​ប្រកាស់​នៅ​ក្នុង​សភា​ជាន់​ទាប​របស់​ជប៉ុន​ថា​លោក​ ណូដា​ បាន​ឈ្នះ​ការ​បោះឆ្នោត​ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​ ហើយ​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទី​៩៥​របស់​ប្រទេស​ជប៉ុន។

លោក​នឹង​ឡើង​កាន់​អំណាច​ក្នុង​ពេល​ដែល​ប្រទេស​ជប៉ុន​ពោរពេញ​ទៅ​ដោយ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចាប់​តាំង​ពី​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​១៩៤៥។

ក្រៅ​ពី​ការ​ជាប់​គាំង​ផ្នែក​សេដ្ឋកិច្ច​ ប្រទេស​ជប៉ុន​ដែល​នៅ​តែ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី​បី​ក្នុង​ពិភពលោក​កំពុង​តែ​ព្យាយាម​ស្តារ​ប្រទេស​ពី​ការ​បំផ្លិច​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​មាន​កំលាំង​៩.០​ កាល​ពីថ្ងៃ​ទី​១១​មិនា​ និង​ព្យុះ​រលក​ស៊ូណាមី​ (tsunami)​ ដែល​បាន​ធ្វើឲ្យ​មនុស្ស​ពីរ​ម៉ឺន​នាក់​ស្លាប់​និង​បាត់​ខ្លួន​នៅ​ភាគ​ឥ្ឍសាន​ប្រទេស។

គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​ក៏​បាន​រំលាយ​ម៉ាស៊ីន​រេអាក់ទ័រ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​ក្នុង​ខេត្ត​ហ្វូគូស៊ីម៉ា​ (Fukushima)​ ផង​ដែរ។

ប្រធាន​ផ្នែក​ការ​សិក្សា​អាស៊ី​នៃ​សាកល​វិទ្យាល័យ​ ធែមផល​ (Temple)​ ដែល​មាន​ទី​តាំង​នៅ​ប្រទេស​ជប៉ុន​ លោក​សាស្ត្រាចារ្យ​ ចេហ្វ្រ៊ី​ ឃីងស្តុន​ (Jeffrey​ Kingston)​ និយាយ​ថា​ នៅ​ពេល​ដែល​ប្រទេស​កំពុង​តែ​ត្រូវការ​មេ​ដឹកនាំ​ដែល​មាន​ឥទ្ធិពល​ម្នាក់​ លោក​ ណូដា​ មើល​ទៅ​មិន​ឃើញ​ថា​ជា​មេដឹក​នាំ​ដែល​ខ្លាំង​នោះ​ទេ។

«លោក​គឺ​ជា​អ្នក​ដឹកនាំ​ដែល​មាន​លក្ខណៈ​សម្រប​សម្រួល។​ លោក​មិនមាន​មូលដ្ឋាន​អំណាច​ឯករាជ្យ​ផ្ទាល់​ខ្លួន​នោះ​ទេ។​ ហើយ​លោក​មិន​មែន​ជា​អ្នក​ទំនាក់​ទំនង​ពូកែ​នោះ​ទៀត។​ លោក​ក៏​មិនមែន​ជា​អ្នក​មាន​ប្រជាប្រិយភាព​អ្វី​ដែរ។​ លោក​ជា​ប្រភេទ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ពី​បូរាណ​ ជា​អ្នក​កាន់​អំណាច​ដែល​គេ​មិន​ស្គាល់។​ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក៏​មិន​សូវ​មាន​នរណា​ស្គាល់​លោក​ដែរ»។

លោក​ ណូដា​ ក៏​ទទួល​ស្គាល់​ពី​ការ​រំពឹង​ទុក​ទាប​ចំពោះ​រូប​លោក​ដែរ។​ លោក​ទស្សន៍​ទាយ​ថា​លោក​នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​ពី​សាធារណជន​នោះ​ទេ។​ ក្នុង​យុទ្ធនាការ​សម្រាប់​អ្នក​ដឹកនាំ​ក្នុង​គណបក្ស​របស់​លោក​ លោក​ ណូដា​ បាន​និយាយ​ថា​ លោក​មិន​មែន​ជា​ត្រីមាស​នោះ​ទេ​ លោក​គ្រាន់​តែ​ជា​ប្រភេទ​ត្រី​លំដាប់​ទាប​ដែល​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​តែ​ប៉ូណ្ណោះ៕

ប្រែ​សម្រួល​ដោយ​ បូរី ស៊ីលីវណ្ណ

XS
SM
MD
LG