ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
នាយករដ្ឋមន្ត្រី​ជប៉ុន​ប្តេជ្ញា​នៅ​កាន់​តំណែង​បន្ត ទោះ​លទ្ធផល​បោះឆ្នោត​មិន​ដូច​បំណង
ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​ប្តេជ្ញា​នៅ​កាន់​តំណែង​បន្ត ទោះ​លទ្ធផល​បោះឆ្នោត​មិន​ដូច​បំណង


នាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) លោក Shigeru Ishiba ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងលទ្ធផលដំបូងនៃការបោះឆ្នោតសភាជាន់ទាប នៅទីស្នាក់ការកណ្តាល LDP កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងទីក្រុងតូក្យូ។
នាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) លោក Shigeru Ishiba ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងលទ្ធផលដំបូងនៃការបោះឆ្នោតសភាជាន់ទាប នៅទីស្នាក់ការកណ្តាល LDP កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងទីក្រុងតូក្យូ។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shigeru Ishiba បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ចន្ទ​ថា​នឹង​នៅ​បន្ត​កាន់​តំណែង​ទោះបីជា​ការ​បោះឆ្នោត​ភ្លាមៗ​ដែល​មាន​លក្ខណៈ​ប្រថុយប្រថាន​របស់​លោក​មិន​សម​តាម​បំណង​របស់​លោក​ក៏ដោយ ដោយ​បក្ស​សម្ព័ន្ធ​ដែល​កំពុងកាន់​អំណាច​របស់​លោក​មិន​បាន​ទទួល​សំឡេង​ឆ្នោត​ភាគច្រើន​ដាច់ខាត​ជា​លើកដំបូង​តាំងពី​ឆ្នាំ ២០០៩ មក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Ishiba បាន​កំណត់​ឲ្យ​មាន​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ គឺ​ក្នុង​ពេល​មិន​ដល់​មួយ​ខែ​ផង​ក្រោយពី​លោក​បាន​ចូល​កាន់តំណែង​នៅ​ថ្ងៃ​ទី ១ ខែ​តុលា។ តែ​អ្នក​បោះឆ្នោត​ដែល​ខឹងសម្បា​នឹង​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​មូលនិធិ​បម្រុងទុក បាន​ដាក់ទោស​បក្ស​ប្រជាធិបតេយ្យ​សេរី​និយម (LDP) របស់​លោក ដែល​បាន​គ្រប់គ្រង​ប្រទេស​ជប៉ុន​ស្ទើរតែ​ឥត​ដាច់​តាំងពី​ឆ្នាំ ១៩៥៥ មក។

លោក Ishiba អាយុ ៦៧ ឆ្នាំ បាន​ទទូច​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក​នឹង​នៅ​បន្ត​កាន់​តំណែង ដោយ​និយាយ​ថា​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន «តំណែង​នយោបាយ​នៅ​ចំហ» ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី ៤ ក្នុង​ពិភពលោក​នេះ​ទេ។

លោក​ថា កត្តា​ដ៏​ធំ​ជាង​គេ​ក្នុង​ការ​បោះឆ្នោត​នេះ​គឺ «ការ​សង្ស័យ ការ​មិន​ទុកចិត្ត និង​កំហឹង​របស់​ប្រជាជន» ក្រោយពី​មាន​រឿង​អាស្រូវ​របស់​បក្ស​នេះ​ដែល​បាន​ធ្វើ​ឲ្យ​លោក Fumio Kishida ដែល​ជា​អ្នក​កាន់​តំណែង​មុន​លោក ធ្លាក់​ពី​អំណាច។

លោក Ishiba បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា៖ «ខ្ញុំ​នឹង​អនុវត្ត​កំណែទម្រង់​ជា​សារវន្ត​ទាក់ទង​នឹង​បញ្ហា​លុយកាក់​និង​នយោបាយ»។

យោង​តាម​ការ​ព្យាករណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ជប៉ុន NHK និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត គណបក្ស LDP និង​គណបក្ស Komeito ដែល​ជា​គណបក្ស​តូច​ជាង​នេះ​នៅ​ក្នុង​សម្ព័ន្ធ​ជាមួយ​គ្នា​មិន​បាន​ទទួល​ជ័យជម្នះ​តាម​ការ​ចង់​បាន​របស់​លោក Ishiba នូវ​អាសនៈ​ចំនួន ២៣៣ ដែល​ជា​សំឡេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ជប៉ុន​ដែល​មាន​អាសនៈ​សរុប​ចំនួន ៤៥៦ នោះទេ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 29:59 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p
XS
SM
MD
LG