ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​ជប៉ុន​ច្រានចោល​ការ​ប្រតិបត្តិការ​ល្បាត​រួម​គ្នា​ជាមួយ​អាមេរិក


លោកស្រី Tomomi Inada ដែល​ជា​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ជប៉ុន និង​លោក​បញ្ជាការ​កង​ទ័ព​ជើង​ទឹក Tomohisa Takei ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​នាវា​របស់​អាមេរិក​មួយ​កន្លែង កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។
លោកស្រី Tomomi Inada ដែល​ជា​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ជប៉ុន និង​លោក​បញ្ជាការ​កង​ទ័ព​ជើង​ទឹក Tomohisa Takei ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​នាវា​របស់​អាមេរិក​មួយ​កន្លែង កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

មន្ត្រី​កងទ័ព​ជើង​ទឹក​កំពូល​ប្រទេស​ជប៉ុន​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​តូក្យូ​គ្មាន​គម្រោង​ធ្វើ​ប្រតិបត្តិការ​យោធា​ដោយ​ខ្លួន​ឯង​ ឬ​ជាមួយ​កងទ័ព​ជើង​ទឹក​សរអា​ដើម្បី​ទាមទារ​សេរីភាព​នាវាចរណ៍​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទេ​ ដែល​រឿង​នេះ ​ជា​រឿង​ផ្ទុយ​ពី​អត្ថាធិប្បាយ​ពី​លើក​មុន​ របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​ Tomomi ​Inada។

មេបញ្ជការ​កង​ទ័ព​ជើង​ទឹក លោក ​Takei ​បាន​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា បើ​ទោះ​ជា​ជប៉ុន​គាំទ្រ​សរអា​ចំពោះ សេរីភាព​ផ្នែក​នាវាចរណ៍​លើ​សមុទ្រ​ចិន​ខាង​ត្បូង ​តែ​ខ្លួន​គ្មាន​គម្រោង​ធ្វើ​ប្រតិបត្តិការ​ល្បាត​រួម​គ្នា​ផ្នែក​កងទ័ព​ជើង​ទឹក​ក្នុង​តំបន់​ដែរ។​ កាលពី​ដើមខែ​កញ្ញា រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ជប៉ុន​ថ្លែង​ថា​ ប្រទេស​ជប៉ុន​អាច​នឹង​បង្កើន​វត្តមាន​យោធា​ខ្លួន​នៅ​លើ​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង​ តាមរយៈ​ការ​ល្បាត​ជា​បន្ត​បន្ទាប់​ដើម្បី​ផ្តល់​ការ​គាំទ្រ សរអា​ និង​សម្ព័ន្ធមិត្ត​ខ្លួន។

លោក ​Takei​ និង​ក្រុម​មន្ត្រី​កងទ័ព​ជើង​ទឹក​ផ្សេង​ទៀត ​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ មួយ​ កាល​ពី​ថ្ងៃច័ន្ទ​នៅ​ទីភ្នាក់ងារ​ជាតិ​នៃ​ការ​សិក្សា​តំបន់​អាស៊ី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG