ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ប្រកាស​ផ្តល់​ប្រាក់​ជិត​១លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរ​ក្រហម


រូប​ឯកសារ៖ អង្គជំនុំជម្រះវិសាមញ្ញកម្ពុជា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​អង្គជំនុំជម្រះ​សាលា​ដំបូង ដែល​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​​លោក​ខៀវ សំផន និង​លោក​នួន ជា​ឲ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត។ (នៅ វណ្ណារិន/VOA)
រូប​ឯកសារ៖ អង្គជំនុំជម្រះវិសាមញ្ញកម្ពុជា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​អង្គជំនុំជម្រះ​សាលា​ដំបូង ដែល​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​​លោក​ខៀវ សំផន និង​លោក​នួន ជា​ឲ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត។ (នៅ វណ្ណារិន/VOA)

ប្រទេស​ជប៉ុន​បាន​ប្រកាស​ផ្តល់​ទឹក​ប្រាក់​ចំនួន ​៩សែន​៦ម៉ឺន​ដុល្លារ​ដល់​ភាគី​អន្តរជាតិ នៃ​សាលាក្តី​ខ្មែរក្រហម​ដើម្បី​ទ្រទ្រង់​ដំណើរការ​ស្វែង​រក​យុត្តិធម៌​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​របប​កម្ពុជា​ប្រជាធិប​តេយ្យ ​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​១៩៧០។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​កាលពី​ថ្ងៃចន្ទ។ ​ថ្លែង​អរគុណ​ប្រទេស​ជប៉ុន លោក​ ក្រាញ់ តូនី ​និង​ លោក​ Knut Rosandhaug ​ប្រធាន​និង​អនុប្រធាន​ការិយាល័យ រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​គេស្គាល់​ជា​ផ្លូវ​ការ​ថា ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក)​ បាន​ថ្លែង​ព្រមគ្នា​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖

«អ.វ.ត.ក ​សូម​ថ្លែង​អំណរគុណ​ដល់​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ប្រទេស​ជប៉ុន​ចំពោះ​ច្បាប់ ព្រហ្មទណ្ឌ​អន្តរជាតិ​ និង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា​ដូច​បាន​បង្ហាញ​តាម រយៈការ​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​ធំធេង​ដល់​តុលាការ​នេះ។​ ប្រាក់​ភាគទាន​ថ្មី​នេះ​មាន សារៈ​សំខាន់​ដល់​ អ.វ.ត.ក​ ក្នុងការ​បញ្ចប់​អាណត្តិ​ការងារ​របស់​ខ្លួន ​ដោយ​ពុំមាន​ការ អាក់​ខាន​នៅក្នុង​កិច្ចដំណើរការ​នីតិវិធី​តុលាការ‍»។

មកដល់​ពេល​នេះ​ ជប៉ុន​បាន​ផ្តល់​ទឹកប្រាក់​ចំនួន ​៨៨លាន​ដុល្លារ​ហើយ​ដល់​ភាគី​ជាតិ និង​អន្តរជាតិ​ ហើយជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​ដល់​សាលាក្តី ​ចាប់តាំង​ពីការ បង្កើត​នៅ​ឆ្នាំ​២០០៦។ ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ៣០០ លាន ​ដើម្បី​កាត់ទោស​ អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ដែល​នៅមាន​ជីវិត ​ពីបទ ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​មនុស្ស​ជាង​១លាន​៧ សែន​នាក់ ​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​កម្ម សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ​និង​ឧកិ្រដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ជា​ដើម៕

XS
SM
MD
LG