ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៤ មករា ២០១៨
០៥ មករា ២០១៨
VOA News
បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗមកពីជុំវិញពិភពលោក។
១
អ្នកចូលរួមក្នុងការប្រមូលផ្ដុំគ្នាដើម្បីគាំទ្រដល់សេចក្តីថ្លែងការណ៍ឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន នៅទីលាន Kim Il-Sung ក្នុងទីក្រុងព្យុងយ៉ាង។
២
ក្មេងៗជនជាតិប៉ាឡេស្ទីនកំពុងលេងបុកប៊ីយ៉ានៅជំរំជនភៀសខ្លួន Rafah នៅភាគខាងត្បូងនៃតំបន់ Gaza Strip។
៣
នាង Finley Bork អាយុ៧ឆ្នាំ កំពុងប្រើប្រាស់ស្គីដែលគេតែងជិះនៅលើឆ្នេរសមុទ្រ មកជិះចុះតាមជំរាលនៅកន្លែងវាយកូនហ្គោលនៅទីក្រុង Isle of Palms រដ្ឋ South Carolina សហរដ្ឋអាមេរិក។
៤
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ជួបជាមួយជនជាតិកូរ៉េខាងត្បូងឈ្មោះ Kim Bok-dong ដែលត្រូវបានចាប់ពង្រត់ទៅធ្វើជាស្ត្រីបម្រើផ្លូវភេទសម្រាប់ទាហានជប៉ុនក្នុងសម័យសង្គ្រាម នៅមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
៥
សិស្សសាលាចូលរួមក្នុងការហ្វឹកហាត់យោគ (yoga) នៅក្នុងកម្មវិធីមួយដែលមានរយៈពេលមួយសប្តាហ៍ ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។
៦
ក្រុមគ្រួសារនៃជនរងគ្រោះអគ្គិភ័យនៅអាផាតមិនមួយនៅសង្កាត់ Bronx ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ កំពុងយំទុក្ខសោកចំពោះសាច់ញាតិរបស់ពួកគេ នៅសង្កាត់ Bronx នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
៧
ហ្វូងសត្វក្របីប្រហែល១២០ក្បាលកំពុងត្រូវបានគេដេញនៅឧទ្យានជាតិ Kiskunsag ចេញពីកន្លែងដែលពួកវារស់នៅក្នុងរដូវរងានៅក្នុងក្រុងឈ្មោះ Szabadszallas ដើម្បីឲ្យទៅកាន់ចម្ការចិញ្ចឹមសត្វមួយឈ្មោះ Fulopszallas នៅចម្ងាយ ៨៧គ.ម ភាគខាងត្បូងនៃទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។
៨
គ្រួសារមួយត្រូវបានរុំព័ទ្ធដោយពពុះដែលហើរពីសមុទ្រ នៅឆ្នេរ Brittany បន្ទាប់ពីព្យុះមួយឈ្មោះ Eleanor បានបក់បោកលើតំបន់ Saint-Guenole នៅភាគខាងលិចនៃប្រទេសបារាំង។
៩
អ្នកទេសចរម្នាក់កំពុងថតរូបនៅជិតទឹកធ្លាក់់ដែលបាកក្លាយជាទឹកកនៅតំបន់ទឹកធ្លាក់មួយឈ្មោះ Horseshoe Falls ដែលជាកន្លែងមួយក្នុងចំណោមទឹកធ្លាក់ទាំង៣ ដែលគេហៅថា Niagara Falls នៅទីក្រុង Ontario ប្រទេសកាណាដា។
១០
យុវជនកំពុងលេងល្បែងឈ្មោះថា «វាយខ្នើយ» ដែលជាល្បែងប្រជាប្រិយ៍នៅលើដងឫស្សីមួយដើម ក្នុងអំឡុងពិធីបុណ្យរំឭកខួបទី៧០នៃថ្ងៃឯករាជ្យរបស់ប្រទេសមីយ៉ាន់ម៉ា នៅជាយក្រុងយ៉ង់ហ្គូន។
១១
បុរសម្នាក់ឲ្យចំណីសត្វរំពេដែលកំពុងហើយនៅខាងក្រោយនាវាមួយគ្រឿង នៅលើផ្លូវទឹកឈ្មោះ The Bosphorus នៅពេលថ្ងៃរះក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
រូបភាពជុំវិញពិភពលោក ០៤ មករា ២០១៨
Back to top
XS
SM
MD
LG