កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៩ មករា ២០២០
![ក្មេងប្រុសម្នាក់លេងនៅខាងក្រោមគោមប្រពៃណីជនជាតិចិន នៅឯវិហារ Thean Hou មុនពេលពិធីប្រារព្ធឆ្នាំថ្មីចន្ទគតិ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/f393dd76-218c-4a0b-b9ce-bf66269902c2_w1024_q10_s.jpg)
១
ក្មេងប្រុសម្នាក់លេងនៅខាងក្រោមគោមប្រពៃណីជនជាតិចិន នៅឯវិហារ Thean Hou មុនពេលពិធីប្រារព្ធឆ្នាំថ្មីចន្ទគតិ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
![លោក Sean Wright ថតរូបមុនពេលឡើងជិះរថភ្លើង Elvis Express ឆ្ពោះទៅទីក្រុង Parkes ដើម្បីចូលរួមពិធីបុណ្យ Elvis នៅឯស្ថានីយ៍កណ្ដាល ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/1ab89e46-c98b-470a-9d13-33488b00103b_w1024_q10_s.jpg)
២
លោក Sean Wright ថតរូបមុនពេលឡើងជិះរថភ្លើង Elvis Express ឆ្ពោះទៅទីក្រុង Parkes ដើម្បីចូលរួមពិធីបុណ្យ Elvis នៅឯស្ថានីយ៍កណ្ដាល ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
![កម្មករលាងសម្អាតថងផ្លាស្ទីកដែលត្រូវបានប្រើសម្រាប់ដាក់សារធាតុគីមីឧស្សហកម្ម នៅទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/a72e5589-d5c5-4c8d-a382-0a875c458237_w1024_q10_s.jpg)
៣
កម្មករលាងសម្អាតថងផ្លាស្ទីកដែលត្រូវបានប្រើសម្រាប់ដាក់សារធាតុគីមីឧស្សហកម្ម នៅទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។
![ស្ត្រីម្នាក់ប្រមូលជើងធូបស្ងួតនៅក្នុងបរិវេណផ្ទះ នៅភូមិ Quang Phu Cau ស្ថិតនៅជាយក្រុងហាណូយ ប្រទេសវៀតណាម មុនពេលពិធីបុណ្យចូលឆ្នាំចន្ទគតិមកដល់ ដែលវៀតណាមហៅបុណ្យនេះថា «Tet»។](https://gdb.voanews.com/10dd9319-46e2-4565-a5ef-80660b23f84a_w1024_q10_s.jpg)
៤
ស្ត្រីម្នាក់ប្រមូលជើងធូបស្ងួតនៅក្នុងបរិវេណផ្ទះ នៅភូមិ Quang Phu Cau ស្ថិតនៅជាយក្រុងហាណូយ ប្រទេសវៀតណាម មុនពេលពិធីបុណ្យចូលឆ្នាំចន្ទគតិមកដល់ ដែលវៀតណាមហៅបុណ្យនេះថា «Tet»។
![សិស្សមកពីស្ថាប័នអប់រំ Swaminarayan Gurukul កំពុងងួតទឹកក្នុងពិធីតាមបែបសាសនាហិណ្ឌូ ដែលគេហៅថា Magh Snan នៅទីក្រុង Ahmadabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/78b20e41-5c30-4d3d-8b99-dc9324ff1972_w1024_q10_s.jpg)
៥
សិស្សមកពីស្ថាប័នអប់រំ Swaminarayan Gurukul កំពុងងួតទឹកក្នុងពិធីតាមបែបសាសនាហិណ្ឌូ ដែលគេហៅថា Magh Snan នៅទីក្រុង Ahmadabad ប្រទេសឥណ្ឌា។
![បាតុករម្នាក់ប្រឈមមុខជាមួយអាវុធហត្ថបារាំងក្នុងពេលធ្វើបាតុកម្មដោយសមាជិកសហជីពពលកម្ម និងកម្មករធ្វើកូដកម្មនៅទីក្រុង Nantes នៅថ្ងៃទី៣៦ នៃការធ្វើកូដកម្មប្រឆាំងនឹងផែនការកំណែទម្រង់ប្រាក់ចូលនិវត្តន៍របស់រដ្ឋាភិបាល ក្នុងប្រទេសបារាំង។](https://gdb.voanews.com/947195d2-2f1a-4a9a-8317-c5bcfb2f5085_w1024_q10_s.jpg)
៦
បាតុករម្នាក់ប្រឈមមុខជាមួយអាវុធហត្ថបារាំងក្នុងពេលធ្វើបាតុកម្មដោយសមាជិកសហជីពពលកម្ម និងកម្មករធ្វើកូដកម្មនៅទីក្រុង Nantes នៅថ្ងៃទី៣៦ នៃការធ្វើកូដកម្មប្រឆាំងនឹងផែនការកំណែទម្រង់ប្រាក់ចូលនិវត្តន៍របស់រដ្ឋាភិបាល ក្នុងប្រទេសបារាំង។
![ក្រុមអ្នកកាន់ទុក្ខចូលរួមពិធីអុជភ្លើងទៀននៅឯកន្លែងស្នាក់នៅរបស់សិស្សសាកលវិទ្យាល័យ Toronto ដើម្បីបួងសួងដល់ជនរងគ្រោះនៃយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលបានធ្លាក់នៅប្រទេសអ៊ីរ៉ង់។ ពិធីនេះធ្វើឡើងនៅទីក្រុងតូរ៉ន់តូ ប្រទេសកាណាដា។](https://gdb.voanews.com/b12a7fcc-a1d6-4637-b649-5402247bb5ab_w1024_q10_s.jpg)
៧
ក្រុមអ្នកកាន់ទុក្ខចូលរួមពិធីអុជភ្លើងទៀននៅឯកន្លែងស្នាក់នៅរបស់សិស្សសាកលវិទ្យាល័យ Toronto ដើម្បីបួងសួងដល់ជនរងគ្រោះនៃយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលបានធ្លាក់នៅប្រទេសអ៊ីរ៉ង់។ ពិធីនេះធ្វើឡើងនៅទីក្រុងតូរ៉ន់តូ ប្រទេសកាណាដា។
![John Loughrey ដែលអះអាងថាខ្លួនជាងអ្នកគាំទ្រយ៉ាងខ្លាំងចំពោះរាជានិយម កំពុងអានកាសែត នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/ff24ce7b-0e80-4292-8ca8-ffce484cd8b5_w1024_q10_s.jpg)
៨
John Loughrey ដែលអះអាងថាខ្លួនជាងអ្នកគាំទ្រយ៉ាងខ្លាំងចំពោះរាជានិយម កំពុងអានកាសែត នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![លោក Alex de Minaur និង Nick Kyrgios អបអរការឈ្នះវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ទៅលើលោក Jamie Murray និង Joe Salisbury មកពីចក្រភពអង់គ្លេស នៅក្នុងការប្រកួត ATP Cup ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/3fba4ba7-1974-4d1e-b8f2-a4d5af0d96f5_w1024_q10_s.jpg)
៩
លោក Alex de Minaur និង Nick Kyrgios អបអរការឈ្នះវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ទៅលើលោក Jamie Murray និង Joe Salisbury មកពីចក្រភពអង់គ្លេស នៅក្នុងការប្រកួត ATP Cup ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
![ព្រះចន្ទពេញវង់នៅខាងក្រោយអាគារមួយ នៅទីក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/54e2a13b-d98d-48f7-bb3d-ddc726671157_w1024_q10_s.jpg)
១០
ព្រះចន្ទពេញវង់នៅខាងក្រោយអាគារមួយ នៅទីក្រុងបាងកក ប្រទេសថៃ។
![កម្មករឈរនៅលើចង្ក្រាននៅឯឡឥដ្ឋមួយកន្លែង ដើម្បីកម្ដៅរាងកាយពួកគេ នៅជាយក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/f452c852-2ea6-43e2-9453-c18dba9b7590_w1024_q10_s.jpg)
១១
កម្មករឈរនៅលើចង្ក្រាននៅឯឡឥដ្ឋមួយកន្លែង ដើម្បីកម្ដៅរាងកាយពួកគេ នៅជាយក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![សត្វរំពេសមុទ្រពីរក្បាលទំលើបង្គោល ដោយមានភ្នំ Saentis នៃប្រទេសស្វ៊ីសនៅខាងក្រោយ នៅកំពង់ផែ Constance ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/3b96a8b9-08c8-488f-b87a-5c18c6dc20e1_w1024_q10_s.jpg)
១២
សត្វរំពេសមុទ្រពីរក្បាលទំលើបង្គោល ដោយមានភ្នំ Saentis នៃប្រទេសស្វ៊ីសនៅខាងក្រោយ នៅកំពង់ផែ Constance ប្រទេសអាល្លឺម៉ង់។
![Tanli Yang អ្នកកាសែតនៃបណ្ដាញទូរទស្សន៍ចិន China Global Television Network សម្ដែងយោហ្កា ជាមួយមនុស្សយន្ត Walker នៅឯកន្លែង UB Tech ក្នុងពិធីតាំងពិព័រណ៍ 2020 CES នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។](https://gdb.voanews.com/e923d6d3-e242-4d1a-8d5b-6e3894b8d5e9_w1024_q10_s.jpg)
១៣
Tanli Yang អ្នកកាសែតនៃបណ្ដាញទូរទស្សន៍ចិន China Global Television Network សម្ដែងយោហ្កា ជាមួយមនុស្សយន្ត Walker នៅឯកន្លែង UB Tech ក្នុងពិធីតាំងពិព័រណ៍ 2020 CES នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
![សត្វបង្គួយ chameleon នៅលើកម្ទេចឈើដែលបោកបក់មកពីឆ្ងាយ នៅឆ្នេរសមុទ្រមួយនៅតាមបណ្ដោយឆ្នេរសមុទ្រមេឌីទែរ៉ានេ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/c86d14a2-8aa9-46ef-94f7-5b052519dab0_w1024_q10_s.jpg)
១៤
សត្វបង្គួយ chameleon នៅលើកម្ទេចឈើដែលបោកបក់មកពីឆ្ងាយ នៅឆ្នេរសមុទ្រមួយនៅតាមបណ្ដោយឆ្នេរសមុទ្រមេឌីទែរ៉ានេ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសអ៊ីស្រាអែល។