រូបភាពជុំវិញពិភពលោកថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា នេប៉ាល់ អ៊ីរ៉ង់ បង់ក្លាដែស ឥណ្ឌា ប្រេស៊ីល និងហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ០៨ មករា ២០២០

២
មន្ត្រីសង្រ្គោះសែងសាកសពរបស់ជនរងគ្រោះពីការធ្លាក់យន្តហោះអ៊ុយក្រែនក្នុងទីក្រុង Shahedshahr ភាគនិរតីរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។

៣
កម្មករកំពុងធ្វើការក្នុងឡឥដ្ឋក្នុងទីក្រុង Narayanganj ប្រទេសបង់ក្លាដែស។

៥
អ្នកដំណើរដើរកាត់ស្ថានីយ៍រថភ្លើងក្នុងទីក្រុង Amritsar ប្រទេសឥណ្ឌា ខណៈដែលសកម្មជនគណៈបក្សកុម្មុយនីស្តឥណ្ឌា Marxist (CPIM) បិទផ្លូវរថភ្លើងអំឡុងបាតុកម្មទូទាំងប្រទេសមួយរៀបចំដោយសហជីពប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចរដ្ឋាភិបាល។

៦
ប៉ូលិសកូបកម្មលើករបាំងការពារការគប់ថ្នាំពណ៌ពីបាតុករ ដែលបាតុកម្មប្រឆាំងនឹងការឡើងថ្លៃសំបុត្រធ្វើដំណើរក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។

១០
បុរសម្នាក់ពាក់ម៉ាស ពេលកំពុងលក់ពូកក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន។

១១
សត្វស្វាអោបគ្នាដើម្បីការពារភាពត្រជាក់នៅចេតិយ Swayambhunath ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។