រូបភាពជុំវិញពិភពលោក ០៧ មករា ២០១៩ មកពីប្រទេសប៉ូឡូញ អ៊ុយក្រែន ប៉ាគីស្ថាន ពេរូ ចិន ហ្វីលីពីន នេប៉ាល់ និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៧ មករា ២០១៩
- VOA English

១
ដើមឈើគ្របដណ្តប់ដោយព្រិលពេលព្រះអាទិត្យលិចនៅរមណីយដ្ឋានលើភ្នំមួយក្នុងក្រុង Szczyrk ប្រទេសប៉ូឡូញ។

២
ក្រុមអ្នកបួងសួងចូលរួមក្នុងពិធីបុណ្យ Orthodox Christmas នៅវិហារ Saint Sophia's Cathedral ក្នុងក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៣
បុរសម្នាក់សម្អាតសណ្តែកដីសម្រាប់លក់នៅខាងក្រៅហាងមួយក្នុងក្រុង Peshawar ប្រទេសប៉ាគីស្ថាន។

៤
រូបថតពីអាកាសបង្ហាញពីឆ្នេរនៅក្រុងលីម៉ា ប្រទេសពេរូ អំឡុងពេលពិធីមួយមុនពេលចាប់ផ្តើមការប្រកួតប្រណាំងរថយន្ត Dakar Rally នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩។

៥
មនុស្សម្នាដើរមើលរូបសំណាកធ្វើពីទឹកកកអំឡុងពេលពិធីបុណ្យទឹកកកប្រចាំឆ្នាំនៅក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។

៦
ពលរដ្ឋចូលរួមពិធីបុណ្យសាសនាគ្រឹស្តមួយនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៧
សត្វស្វាអង្គុយឳបគ្នាដើម្បីឲ្យមានភាពកក់ក្តៅនៅចេតិយ Swayambhunath ក្រុងកាតម៉ានឌូ ប្រទេសនេប៉ាល់។

៨
បុរសជិះទូកមួយរូបបំបែកទឹកកកដើម្បីរុលទៅមុខនៅបឹង Dal Lake ក្នុងក្រុង Srinagar ប្រទេសឥណ្ឌា។

៩
កីឡាករប្រណាំងរថយន្ត PH Sport លោក Sebastian Loeb និងលោក Daniel Elena ប្រណាំងរថយន្តម៉ាក Peugeot របស់ពួកគេជាមួយនឹងយន្តហោះអំឡុងពេលធ្វើការបង្ហាញមួយនៅមូលដ្ឋានទ័ពអាកាស Las Palmas ក្នុងក្រុង Lima ប្រទេសពេរូ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩។