ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៧ មករា ២០១៨
០៨ មករា ២០១៨
រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ មកពីប្រទេសបារាំង ហ្សកហ្ស៊ី បង់ក្លាដែស តួកគី ឥណ្ឌា ស៊ែប៊ី ជប៉ុន អង់គ្លេស កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីតាលី ប៉េរូ កូឡុំប៊ី អេត្យូពី និងប៊ែលហ្ស៊ិក។
១
បុរសម្នាក់ថតរូបរបស់ (ពីឆ្វេងទៅស្តាំ) លោក Bernard Maris និពន្ធនាយករងរបស់របស់ទស្សនាវដ្តីបារាំងឈ្មោះ Charlie Hebdo លោក Georges Wolinski ជាអ្នកគូរគំនូរត្លុកជនជាតិបារាំង លោក Bernard Verlhac លោក Stephane Charbonnier ដែលជាបណ្ណាធិការរបស់ទស្សនាវដ្តី Charlie Hebdo និងលោក Jean Cabut នៅក្បែរការិយាល័យទស្សនាវដ្តីមួយនេះនៅលើផ្លូវ Rue Nicolas Appert ក្នុងក្រុងប៉ារីស ក្នុងខួប៣ឆ្នាំនៃការវាយប្រហារលើការិយាល័យទស្សនាវដ្តីមួយនេះ។
២
មនុស្សម្នាដើរនៅពីមុខព្រះវិហារ Holy Trinity ក្នុងពេលអាធាត្រនៅក្នុងក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី។
៣
ពន្លឺព្រះអាទិត្យចាំងចូលតាមដំបូងមួយ ខណៈដែលកម្មករកំពុងធ្វើការនៅរោងចក្រមួយនៅក្នុងក្រុង Narayanganj ប្រទេសបង់ក្លាដែស។
៤
លោក Nicolaos Solis មកពីប្រទេសក្រិកថើបឈើឆ្កាងដែលបព្វជិត Ecumenical Patriarch Bartholomew I បោះចូលទៅក្នុងទឹក ក្នុងពិធី Epiphany ដើម្បីឲ្យពរដល់ទឹកនៅទន្លេ Golden Horn ក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
៥
សិស្សានុសិស្សឥណ្ឌាហាត់យូហ្គោក្នុងពេលពិធីបង្ហោះខ្លែងអន្តរជាតិមួយនៅក្នុងក្រុង Ahmadabad។
៦
បុរសម្នាក់ដាក់ដើមឈើម្យ៉ាងចូលក្នុងភ្នក់ភ្លើង នៅខាងក្រៅព្រះវិហារ St. Sava នៅក្នុងក្រុង Belgrade ប្រទេសស៊ែប៊ី កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
៧
សមាជិកនៃសមាគម Edo Firemanship Preservation Association បង្ហាញជំនាញទប់ខ្លួនរបស់គេនៅលើដើមឬស្សីនៅក្នុងកម្មវិធីមួយសម្រាប់ពិធីឆ្លងឆ្នាំថ្មីនៅនាយកដ្ឋានពន្លត់អគ្គិភ័យតូក្យូ នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
៨
បុរសម្នាក់អានកាសែត នៅពេលគាត់ចូលរួមក្នុងកម្មវិធី No Trousers On The Tube Day នៅស្ថានីយ៍រថភ្លើង Liverpool Street Station នៅក្នុងក្រុងឡុងដ៍។
៩
ក្មេងប្រុសម្នាក់ចាប់បានត្រីមួយក្នុងកម្មវិធី Ice Festival នៅក្នុងតំបន់ Hwacheon ប្រទេសកូរ៉េខាងត្បូង ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ស (គ្មានយោធា) ដែលបែងចែកកូរ៉េទាំងពីរ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
១០
ម្សៅពណ៌ត្រូវបានគេបាចលើអ្នករត់ នៅពេលពួកគេចូលរួមកម្មវិធី Color Fun Run នៅក្នុងក្រុង Pasay ប្រទេសហ្វីលីពីន។
១១
បុរសម្នាក់តុបតែងជាតួអង្គ La Befana តួអង្គស្ត្រីចំណាស់ម្នាក់ដែលគេជឿថា ជាអ្នកនាំកាដូឲ្យក្មេងៗក្នុងពិធីបុណ្យ Epiphany ចែវទូកនៅក្នុងប្រឡាយ Grand Canal នៅក្នុងក្រុង Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
១២
កីឡាករ Orlando Terranova និងកីឡាករ Bernard Graue របស់ក្រុមMini X-Raid ចូលរួមការប្រកួត Dakar Rally First Stage ឆ្នាំ២០១៨ ចាប់ពីក្រុង Lima ដល់ក្រុង Pisco ប្រទេសប៉េរូ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
១៣
មនុស្សម្នាដើរនៅទីលាន Narino នៅក្នុងក្រុង Pasto ប្រទេសកូឡុំប៊ី។
១៤
អ្នកដើរព្យុះហយាត្រាអេត្យូពីចូលរួមកម្មវិធី Christmas Eve នៅក្នុងព្រះវិហារ Bete Mariam នៅក្នុងក្រុង Lalibela ប្រទេសអេត្យូពី កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។
១៥
មនុស្សម្នាក់លោតចូលទៅក្នុងទឹកសមុទ្រ North Sea ក្នុងកម្មវិធីលោតចូលទឹកសម្រាប់ពិធីឆ្លងឆ្នាំ នៅក្នុងក្រុង Ostend ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
រូបភាពជុំវិញពិភពលោក ០៧ មករា ២០១៨
Back to top
XS
SM
MD
LG