រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ មកពីប្រទេសជប៉ុន ប៊ុលហ្គារី ឥណ្ឌា តួកគី លីបង់ កុងហ្គោ ចិន អ៊ីស្រាអែល អង់គ្លេស និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ០៦ មករា ២០១៩

១
សមាជិកនៃសមាគមទ្រទ្រង់អ្នកពន្លត់អគ្គិភ័យ (Edo Firemen Preservation) សម្តែងវិធីសាស្ត្រពន្លត់អគ្គិភ័យបែបប្រពៃណី ក្នុងពេលហ្វឹកហាត់របស់កងពលតូចពន្លត់អគ្គិភ័យក្នុងក្រុងតូក្យូ។

២
អ្នកមានជំនឿលើសាសនា Orthodox លោតចូលក្នុងទឹកទន្លេមួយ ក្នុងរដូវរងា ក្នុងក្រុង Sofia ប្រទេសប៊ុលហ្គារី ដើម្បីរូបឈើឆ្កាង ក្នុងពេលប្រារព្ធទិវា Epiphany។

៣
មនុស្សម្នាមើលសូរគ្រាសមួយចំហៀង នៅអគារ Tokyo Skytree ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៤
ពលរដ្ឋឥណ្ឌាមើលការបង្ហោះខ្លែងយក្សក្នុងពិធីបង្ហោះខ្លែងអន្តរជាតិក្នុងក្រុង Ahmadabad ប្រទេសឥណ្ឌា។

៥
បព្វជិត Ecumenical Patriarch Bartholomew ទី១ ផ្តល់កាដូដល់អ្នកមានជំនឿលើសាសនា Orthodox បន្ទាប់ពីពួកគេហែលចូលទៅទន្លេ Golden Horn ក្នុងក្រុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

៦
ស្ត្រីម្នាក់ និងកូនប្រុសរបស់គាត់កំពុងឈរលេង ខណៈដែលរលកបានបោកទៅលើជញ្ជាំងបាំងទឹកសមុទ្រ នៅក្នុងក្រុង Beirut ប្រទេសលីបង់។

៧
មន្ត្រីរបស់គណៈកម្មការបោះឆ្នោតឯករាជ្យរបស់កុងហ្គោដែលហត់អស់កម្លាំង សម្រាក នៅពេលដែលគេកំពុងរាប់លទ្ធផលឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅក្នុងក្រុង Kinshasa សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

៨
French President Emmanuel Macron, left, Italian Prime Minister Mario Draghi, center, and German Chancellor Olaf Scholz visit Irpin, outside Kyiv, Ukraine, in a show of collective European support for the Ukrainian people as they resist Russia's invasion.

៩
ក្មេងស្រីម្នាក់ចូលរួមនៅក្នុងការប្រកួតអក្សរឆ្លាក់សម្រាប់ឆ្នាំថ្មី ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។

១០
មនុស្សម្នាក់ដើរនៅខាងក្នុងព្រះវិហារ Church of the Nativity ក្នុងក្រុង Bethlehem តំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែល។

១១
តារាបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដនៅក្នុងកម្មវិធីបង្ហាញម៉ូដ Charles Jeffrey LOVERBOY នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។

១២
អ្នកដំណើរដើរនៅតាមជណ្តើរជើង នៅពេលរថភ្លើងកំពុងរត់ នៅស្ថានីយរថភ្លើង Partizanskaya នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។