រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ មករា ២០១៧ មានមកពីប្រទេសដូចជាហ្វីលីពីន ស៊ែប៊ី រុស្ស៊ី ថៃ អ៊ីរ៉ង់ អេស្ប៉ាញ អាមេរិក ឈីលី មីយ៉ាន់ម៉ា ឥណ្ឌា កូរ៉េខាងត្បូង និងបារាំង។
រូបភាពជុំវិញពិភពលោក ៣០ មករា ២០១៧

១
នាង Iris Mittenaere នៃប្រទេសបារាំងបក់ដៃទៅកាន់ទស្សនិកជនបន្ទាប់ពីនាងត្រូវបានបំពាក់ម្កុដជាបរកញ្ញាចក្រវាឡ២០១៦ នៅទីក្រុង Pasay ភាគខាងត្បូងទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃទី៣០ មករា ២០១៧។

២
ជនភៀសខ្លួនកំពុងកម្តៅខ្លួនឯងនៅជុំវិញភ្លើងមួយឯឃ្លាំងគេបោះបង់ចោលទីក្រុង Belgrade ប្រទេសស៊ែប៊ី។

៣
កីឡាករតេនីសនាង Roberta Vinci ប្រទេសអ៊ីតាលី អ្នកចូលរួមក្នុងការប្រកួតកីឡាតេនីសនារីឆ្នាំ២០១៧ កំពុងសាកបាញ់កាំភ្លើងធំនៅបន្ទាយ Saint Peter និង Paul ក្នុងទីក្រុង St.Petersburg ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ទី៣០ មករា ២០១៧។

៤
មេធាវីមួយក្រុមកំពុងធ្វើការនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិ JFK ទីក្រុងញូវយ៉ក។ ពួកគេព្យាយាមជួយអ្នកដំណើរដែលត្រូវបានប៉ះពាល់ដោយបញ្ជាហាមឃាត់ជនភៀសខ្លួនរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ត្រាំ។

៥
អ្នកដំណើរប្រមូលផ្តុំគ្នាបន់ស្រន់នៅកន្លែងប្រមូលវ៉ាលីដើម្បីធ្វើបាតុកម្មប្រឆាំងនឹងបញ្ជារបស់លោកត្រាំដែលហាមឃាត់អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ Dallas/Fort Worth ទីក្រុង Dallas រដ្ឋតិចសាស កាលពីថ្ងៃទី២៩ មករា ២០១៧។

៦
ប្រជាជននៅក្នុងតំបន់កំពុងមើលព្រៃកំពុងឆេះក្នុងទីក្រុង Portezuelo ប្រទេសឈីលីកាលពីថ្ងៃទី២៩ មករា ២០១៧។ ប្រធានាធិបតីឈីលី Michelle Bachelet បានប្រកាសថាប្រទេសនេះនឹងបន្តវិធានការការពារភ្លើងឆេះព្រៃ ដែលជាបាតុភូតធម្មជាតិមួយដ៏ធំកើតមានអស់រយៈពេលរាប់រយទសវត្សរ៍មកហើយ យោងតាមរបាយការណ៏របស់រដ្ឋាភិបាល។

៧
អ្នកកាន់ទុក្ខលើកម្ឈូសលោក Ko Ni មេធាវីលេចធ្លោរបស់មូស្លីមដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៩ មករា ទៅកាន់ទីបញ្ចុះសពមូស្លីមទីក្រុង Yangon កាលពីថ្ងៃទី៣០ មករា ២០១៧។

៨
សមាជិកម្នាក់របស់ក្រុមតបតនឹងការបំពុលប្រមូលគំរូពីប្រេងដែលបានហៀរនៅឆ្នេរ មួយថ្ងៃបន្ទាប់ពី ធុងសាំងនិងនាវាដឹកសាំងបានបុកគ្នានៅកំពង់ផែ Kamarajar តំបន់ Ennore នៃទីក្រុង Chennai កាលពីថ្ងៃទី៣០ មករា ២០១៧។

៩
អ្នកពន្លត់អគ្គិភ័យនិងអ្នកកាន់ទុក្ខប្រមូលផ្តុំគ្នាជុំវិញឡានទឹកដែលដឹកម្ឈូសជាច្រើនរបស់អ្នកពន្លត់អគ្គិភ័យដែលត្រូវបានសម្លាប់នៅពេលដែលអគារដ៏ចាស់បំផុតក្នុងទីក្រុងនេះបានរលំបន្ទាប់ពីមានអគ្គិភ័យមួយអំឡុងពេលពិធីបុណ្យសពក្នុងរដ្ឋធានី Tehran។

១០
រូបភាពរបស់កូនខ្លានៅក្នុងសួនសត្វខ្លា Sriracha ក្នុងខេត្ត Chonburi ប្រទេសថៃ។

១១
អ្នកវៃកណ្តឹង ឬ «Joaldunak» ក្នុងភាសា Basque ហែជាមួយនឹងកណ្តឹងគោដ៏ធំព្យួរលើក្បាលរបស់ពួកគេនៅពេលត្រឡប់ពីពិធីបុណ្យបុព្វបុរសនៃទីក្រុង Ituren ភាគខាងជើងខេត្ត Navarra នៃប្រទេសអេស្ប៉ាញ។

១២
ពិធីបុណ្យនេសាទត្រីទឹកកក Hwacheon ភាគឦសានទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

១៣
អ្នកហែលទឹកកកម្នាក់ហែលក្នុងព្រែក Ourcq ដែលកកផ្នែកមួយចំនួននៅ Pantin ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៩ មករា ២០១៧។