រូបភាពជុំវិញពិភពលោកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អ៊ីស្រាអែល សហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ និងនីហ្សេរីយ៉ា។
រូបភាពជុំវិញពិភពលោក ២៩ មករា ២០១៩

1
និស្សិតប៉ាឡេស្ទីនចូលរួមក្នុងបាតុកម្មមួយប្រឆាំងនឹងគម្រោងសន្តិភាពមជ្ឈិមបូព៌ារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅភាគខាងត្បូងតំបន់ Gaza Strip។

2
ស្ត្រីម្នាក់ពាក់ម៉ាស់មើលទូរសព្ទរបស់ខ្លួនក្នុងទីក្រុងសៀងហៃប្រទេសចិន។

3
សត្វខ្លាឃ្មុំផេនដាភ្លោះ«Meng Yuan» និង «Meng Xiang» លេងក្នុងសួនសត្វក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។

5
ប្រជាជនសែងឥវ៉ាន់ពីក្នុងផ្សារ Balogun ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។

6
បុគ្គលិកស្លៀកឈុតការពារហានិភ័យ រង់ចាំអ្នកដំណើរដែលត្រូវជម្លៀសពីទីក្រុងអ៊ូហានទីក្រុង Riverside រដ្ឋ California។

7
ទាហានអ៊ីស្រាអែលម្នាក់ទាត់ទង់ជាតិប៉ាឡេស្ទីនក្នុងបាតុកម្មមួយប្រឆាំងនឹងនឹងគម្រោងសន្តិភាពមជ្ឈិមបូព៌ារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងទីក្រុង Jordan Valley តំបន់ West Bank។