រូបភាពជុំវិញពិភពលោក ២៧ មករា ២០២០ មកពីប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហ្វីលីពីន អ៊ីតាលី និងចិន។
រូបភាពជុំវិញពិភពលោក ២៧ មករា ២០២០
- VOA English

១
ក្មេងៗលេងបាល់បោះនៅតារាងមួយឈ្មោះថា «House of Kobe» នៅក្រុង Valenzuela ប្រទេសហ្វីលីពីន។ អ្នកគាំទ្របានដាក់ផ្កា និងសរសេរសារនៅលើជញ្ជាំងនៅតារាងទើបនឹងសម្ពោធមួយនេះ បន្ទាប់ពីមានព័ត៌មានពីការស្លាប់របស់កីឡាករបាល់បោះលោក Kobe Bryant។ លោក Bryant បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។

២
តន្រ្តីករជនជាតិស្លូវ៉ានីលោក Luka Sulic សមាជិកនៃក្រុមតន្រ្តី «2Cellos» លេងភ្លេងនៅកន្លែងគោរពវិញ្ញាណក្ខន្ធនៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

៣
ប៉ូលិសបង្រ្កាបបាតុករចាប់ឆែកឆេរស្ត្រីជាបាតុករម្នាក់អំឡុងពេលប៉ះទង្គិចគ្នានៅក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។

៤
តារាចម្រៀង Billie Eilish និងតារាចម្រៀង Finneas O'Connell ឈរថតជាមួយនឹងពានរង្វាន់ Grammy Award នៅមជ្ឈមណ្ឌល Staples Center ក្នុងក្រុង Los Angeles កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

៥
អាចារ្យសាសនាគ្រឹស្តចូលរួមក្នុងពិធីបុណ្យ «Sunday of the Word of God» នៅវិហារ St. Peter's Basilica ក្នុងក្រុងវ៉ាទីកង់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

៦
មន្រ្តីប៉ូលិសពាក់ម៉ាសឈរល្បាតនៅពីមុខក្លោងទ្វារ Tiananmen Gate ក្នុងក្រុងប៉េកាំង ប្រទេសចិន។

៧
ក្រុមអ្នកជិះទូកល្បាតជិតកន្លែងសំចតមួយដែលត្រូវបានឆាបឆេះនៅក្រុង Scottsboro រដ្ឋ Alabama សហរដ្ឋអាមេរិក។

៨
តារាចម្រៀងនាង Ariana Grande ឈរថតពេលមកចូលរួមកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីប្រចាំឆ្នាំ Grammy Awards លើកទី ៦២ នៅមជ្ឈមណ្ឌល Staples Center ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

៩
ពលរដ្ឋចូលរួមរំលែកទុក្ខការស្លាប់របស់កីឡាករបាល់បោះលោក Kobe Bryan នៅក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

១០
ហ្វូងសត្វចាបនៅជ្រលង Jordan Valley ក្នុងតំបន់ West Bank។