រូបភាពជុំវិញពិភពលោក ២១ មករា ២០១៩ មកពីប្រទេសប៊ែលហ្ស៊ិក បារាំង នេប៉ាល់ ឥណ្ឌា អង់គ្លេស ចិន អូស្រ្តាលី អាមេរិក និងប៊ែលហ្ស៊ិក។
រូបភាពជុំវិញពិភពលោក ២១ មករា ២០១៩
- VOA English

១
ওয়াশিংটনের ক্যাপিটল হিল-এ কংগ্রেসের এক যৌথ অধিবেশনে বক্তব্য প্রদানকালে জাপানের প্রধানমন্ত্রী শিনজো আবের পেছনে যুক্তরাষ্ট্রের তৎকালীন ভাইস প্রেসিডেন্ট জো বাইডেন এবং হাউজ স্পিকার জন বোয়েনারকে দেখা যাচ্ছে, ২৯ এপ্রিল ২০১৫।

២
តារាម៉ូដែលបង្ហាញស្នាដៃដល់អ្នករចនាម៉ូដជនជាតិហូឡង់ លោក Iris van Herpen ជាផ្នែកមួយនៃពិធីបង្ហាញម៉ូដរដូវក្តៅ Haute Couture Spring នៅក្រុងប៉ារីស ប្រទេសបារាំង។

៤
រូបថតពីអាកាសបង្ហាញពីអាគារពាណិជ្ជកម្ម និងអាគារស្នាក់នៅនៅក្រុងហុងកុង។

៦
កីឡាករវាយតេន្នីស Alexander Zverev បោករ៉ូកែត ដោយសារភាពស្មុគអារម្មណ៍នៅជុំទីបួននៃការប្រកួតវាយតេន្នីស Australian Open ជាមួយនឹងកីឡាករ Milo Raonic នៅក្រុង Melbourne ប្រទេសអូស្រ្តាលី។

៧
មន្រ្តីរដ្ឋ Uttar Pradesh បោះស្លឹកផ្កាឈូកពីឧទ្ធម្ភាគចក្រទៅលើក្រុមអ្នកបួងសួងអំឡុងពេលពិធីបុណ្យ Kumbh នៅក្រុង Prayagraj ប្រទេសឥណ្ឌា។

៨
ព្រះអាទិត្យរះពីខាងលើអគារខ្ពស់ Shard នៅក្រុងឡុងដិ៍ ប្រទេសអង់គ្លេស។

៩
បុរសម្នាក់ ចែវទូកអំឡុងពេលមេឃភ្លៀងនៅលើបឹង Dal Lake ក្រុង Srinagar ប្រទេសឥណ្ឌា។

១១
បុរសម្នាក់ជិះកង់នៅលើព្រិលអំឡុងពេលមានព្យុះព្រិលនៅក្រុង Portland រដ្ឋ Maine កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

១២
ស្រ្តីកាន់សាសនាហិណ្ឌូកម្តៅខ្លួននឹងភ្លើង មុនពេលងូតទឹកនៅទន្លេ Shali នៅជាយក្រុងកាតម៉ានឌូ ដើម្បីអបអរសាទរពិធីបុណ្យ Swasthani Brata ប្រទេសនេប៉ាល់។

១៣
អ្នកចិញ្ចឹមសត្វព្រាបពិនិត្យព្រាបនៅក្នុងទ្រុងនៅក្រុង Blackpool ចក្រភពអង់គ្លេស កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។