រូបភាពជុំវិញពិភពលោក ២០ មករា ២០២០ មកពីប្រទេសអេត្យូពី ម៉ិចស៊ិក សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន អេស្ប៉ាញ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២០ មករា ២០២០
- VOA English

១
ពលរដ្ឋចំណាកស្រុក ដែលភាគច្រើនជាជនជាតិហុងឌុយរ៉ាស ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដោយឆ្លងស្ពានអន្តរជាតិដែលភ្ជាប់ក្រុង Tecum Uman នៃប្រទេសក្វាតេម៉ាឡា ជាមួយក្រុង Ciudad Hidalgo នៃប្រទេសម៉ិចស៊ិក។

២
បាតុករឈរនៅខាងក្រៅតំបន់សន្តិសុខមុនពេលមានការប្រមូលផ្តុំគាំទ្រការប្រើកាំភ្លើងនៅក្រុង Richmond រដ្ឋ Virginia។

៣
សិស្សសាលាកំពុងរៀននៅទីវាលមួយនៅស្រុក Qarghayi ខេត្ត Laghman ប្រទេសអាហ្វហ្គានីស្ថាន។

៥
អ្នកទេសចរថតរូបជាមួយរលកអំឡុងពេលមានព្យុះ "Gloria" នៅឆ្នេរ Barceloneta នៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៦
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson លោតឡើងលើ ពេលធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅអំឡុងពេលកិច្ចប្រជុំកំពូលវិនិយោគអង់គ្លេសនិងអាហ្វ្រិកនៅក្រុងឡុងដ៍។

៧
អាចារ្យសាសនាគ្រឹស្តឈរជុំវិញអាងទឹកមួយអំឡុងពេលពិធីបុណ្យ Timkat នៅក្រុង Gondar ប្រទេសអេត្យូពី។