រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ មករា ២០១៧ មានមកពីប្រទេសដូចជា អ៊ីរ៉ាក់ វៀតណាម ជប៉ុន តៃវ៉ាន់ កៀហ្ស៊ីស៊ីស្ថាន ឥណ្ឌូនេស៊ី ប្រេស៊ីល ស៊ែប៊ី អ៊ីតាលី អាល្លីម៉ង់ និងចិន។
រូបភាពជុំវិញពិភពលោក ១៦ មករា ២០១៧

1
កងកម្លាំងប្រតិបត្តិពិសេសរបស់អ៊ីរ៉ាក់ (ISOF) មានប្រតិកម្មបន្ទាប់ពីឡានបានផ្ទុះអំឡុងការប្រតិបត្តិមួយដើម្បីសម្អាតស្រុក al-Andalus របស់សកម្មជនរដ្ឋឥស្លាមនៅទីក្រុង Mosul។

2
រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (ឆ្វេង) និងរដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ឆ្វេងទី២) រួមជាមួយប្រពន្ធរបស់ពួកគាត់លោកស្រី Akie Abe និងលោកស្រី Tran Nguyet Thu ទស្សនាក្រុមទាហានផ្តល់កិត្តិយសនៅវិមានប្រធានាធិបតីទីក្រុងហាណូយ ប្រទេសវៀតណាម។

3
បុរសម្នាក់កំពុងសម្អាតព្រិលពីដំបូលនៅទីក្រុង Oishida នៃ Yamagata Prefecture ប្រទេសជប៉ុន។

4
ទស្សនិកជនកំពុងមើលការតម្លើងប្រព័ន្ធឌីជីថលដែលជាផ្នែកមួយនៃ «រាំ! ពិពណ៌សិល្បៈ សិក្សានិងកម្សាន្ត» ដោយក្រុមជនជាតិជប៉ុនឈ្មោះថា teamLab នៅតៃប៉ិ ប្រទេសតៃវ៉ាន់។

5
ក្រុមជួយសង្គ្រោះកំពុងធ្វើការនៅកន្លែងដែលយន្តហោះដឹកទំនិញតួកគីបានធ្លាក់ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ភូមិ Dacha-Suu ខាងក្រៅទីក្រុង Bishkek។ មនុស្សយ៉ាងតិច៣៧ នាក់បានស្លាប់រួមមានអ្នកដែលរស់នៅក្នុងតំបន់ដែលជាប់នឹងអាកាសយានដ្ឋាន Manas ក៏ដូចជាអ្នកដែលបានស្លាប់លើយន្តហោះ។

6
ប្រធានយោធាឥណ្ឌូនេស៊ីលោក Gatot Nurmantyo លោកប្រធានាធិបតី Joko Widodo និងមេប៉ូលិស Tito Karnavian ឈរលើរថយន្តយោធាទឹក Anoa ២អំឡុងពេលឆ្លងកាត់បឹងមួយនៅទីក្រុងហ្សាការតា។ រូបភាពដោយ Antara Foto។

7
អ្នកទោសកំពុងដឹកជញ្ជូនសពបន្ទាប់ពីកូដកម្មនៅក្នុងគុកមួយនៅទីក្រុង Natal នៃរដ្ឋ Rio Grande do Norte state ប្រទេសប្រេស៊ីលកាលពីថ្ងៃទី ១៥ មករា ២០១៧។

8
ក្រុមប្រជាជនផ្លាស់ទីលំនៅដែលបានគេចខ្លួនពីក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម កំពុងឆ្លងកាត់ស្ពាននៅក្នុងភូមិ Al-Muthanna នៃទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១៥ មករា ២០១៧។

9
ទូកតូចមួយបានជាប់នៅក្នុងទន្លេ Danube ដែលបានកកនៅទីក្រុង Belgrade ប្រទេសស៊ែប៊ី។

10
អ្នកបង្ហាញម៉ូតម្នាក់បង្ហាញពីការច្នៃប្រឌិតមួយសម្រាប់ក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់ Moncler Gamme Bleu អំឡុងកម្មវិធីបង្ហាញម៉ូតបុរសក្នុងរដូវស្លឹកឈើជ្រុះនិងរដូវរងាឆ្នាំ២០១៧-២០១៨ នៅឯទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីថ្ងៃទី១៥ មករា ២០១៧។

11
ប្រជាជនកំពុងទស្សនាសួនអូឡាំពិកពេលព្រិលធ្លាក់ក្នុងទីក្រុង Munich ប្រទេសអាល្លីម៉ង់។

12
ស្រ្តីម្នាក់រុំមុខរបស់នាងជាមួយនឹងកន្សែងនៅពេលដែលនាងកំពុងបើកបរតាមផ្លូវនៅក្នុងថ្ងៃនៃរដូវរងា ទីក្រុងប៉េកាំង ប្រទេសចិន។

13
ភ្ញៀវទេសចរក្នុងស្រុកនៅក្រៅស្រុកហែលទឹកនៅក្នុងសមុទ្រឯឆ្នេរ Barra da Tijuca ក្នុងរដូវក្តៅ Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១៥ មករា ២០១៧។