រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក កេនយ៉ា នេប៉ាល់ ស៊ីមបាវ៉េ អាល្លឺម៉ង់ និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៥ មករា ២០១៩

១
រថយន្តជាច្រើនត្រូវបានគេដុត នៅទីតាំងដែលមានការបាញ់កាំភ្លើងនិងបំផ្ទុះគ្រាប់បែកក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ខ្មាន់កាំភ្លើងបានសម្រុកចូលសណ្ឋាគារមួយនិងអគារការិយាល័យ ដោយបានសម្លាប់មនុស្សយ៉ាងតិចប្រាំនាក់។

២
កងកម្លាំងសន្តិសុខកេនយ៉ាជួយជម្លៀសមនុស្សបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនិងការវាយប្រហារភេរវកម្មមួយកើតមានក្នុងសណ្ឋាគារ Dusit D2 ប្រទេសណៃរ៉ូប៊ី។

៥
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនៅតុអាហារសម្រាប់ជើងឯកបាល់ទាត់លោក Clemson Tigers ក្នុងសេតវិមានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

៦
កុមាររង់ចាំមើលការជល់គោនៅក្នុងទិវា Maghesangranti ដើម្បីចាប់ផ្តើមខែបរិសុទ្ធ Magh ក្នុងភូមិ Talukachandani ស្រុក Nuwakot ទីក្រុង Kathmandu ប្រទេសនេប៉ាល់។

៧
បាតុករម្នាក់លើកដៃខណដែលលោកបីសុនខមុននឹងមានបាតុកម្មដុតភ្លើងក្នុងទីក្រុង Harare ប្រទេសស៊ីមបាវ៉េ។

៨
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានប្រមូលផ្តុំនៅថ្ងៃបន្ទាប់នៅទីតាំងដែលត្រូវបានវាយប្រហារនៅក្នុងទីក្រុងកាប៊ុល។ គា្រប់បែកត្រូវបានផ្ទុះនៅក្នុងរថយន្តកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

១១
តារាបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃប្រឌិតដោយ Irene Luft អំឡុងការបង្ហាញម៉ូតទីក្រុងបែរឡាំងឆ្នាំ២០១៩។

១២
ស្រ្តីជនជាតិឥណ្ឌាហិណ្ឌូតាមីលចម្អិនម្ហូបដើម្បីអបអរពិធីបុណ្យច្រូតកាត់ Pongal នៅតំបន់ Dharavi ដែលជាតំបន់អនាធិបតេយ្យធំបំផុតមួយក្នុងពិភពលោកក្នុងទីក្រុង Mumbai។

១៣
ផ្នែកមួយនៃស្ពាន Tappan Zee ដែលចាស់ទ្រុឌទ្រោមត្រូវបានគេបំផ្ទុះក្នុងទីក្រុង Tarrytown បុរីញូវយ៉ក។