រូបភាពជុំវិញពិភពលោក ១៤ មករា ២០១៩ មកពីប្រទេសចិន បេឡារុស ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុនអូស្ត្រាលី ស្រដ្ឋអាមេរិក ពេរូ និងម៉ាឡេស៊ី។
រូបភាពជុំវិញពិភពលោក ១៤ មករា ២០១៩
- VOA English

១
ស្រ្តីក្នុងសម្លៀកបំពាក់ប្រពៃណី ដែលអបអរសាទរការឈានចូលវ័យ២០ឆ្នាំ ជិះរថភ្លើង Roller Coaster នៅឯសួនកម្សាន្ត Toshimaen នៅថ្ងៃបុណ្យជាតិ Coming of Age Day នៅក្រុងតូក្យូ ប្រទេសជប៉ុន។

២
យោធាកូរ៉េខាងត្បូងពាក់ម៉ាសការពារកម្ទេចធូលីដែលបានបោកបក់មកឧបទ្វីបកូរ៉េ អំឡុងពេលពិធីសាទរការចូលក្នុងមន្ទីរហ្វឹកហ្វឺនយោធានៅក្រុង Nonsan។

៣
សត្វលលកមួយក្បាលហើរកាត់អ្នកបួងសួងជនជាតិឥណ្ឌា ខណៈដែលអ្នកបួងសួងរូបនេះកំពុងងូតទឹកទន្លេ Triveni Sangam ស្របពេលដែលមនុស្សម្នាប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យ Kumbh Mela នៅក្រុង Allahabad។

៤
បាតុករប្រមូលផ្តុំគ្នានៅលើដងផ្លូវ ដើម្បីតវ៉ាពីការឡើងតម្លៃប្រេងនៅក្រុងហារ៉ារេ ប្រទេសស៊ីមបាវ៉េ។

៥
រូបថតពីអាកាសបង្ហាញពីអគារខ្ពស់ៗ ផុសចេញពីអព្ទនៅក្រុង Yangzhou ខេត្ត Jiangsu ប្រទេសចិន។

៦
យោធាម្នាក់កាន់ស្ករសំឡីពេលកំពុងចុចទូរសព្ទដៃ អំឡុងពេលពិធីBig New Year Ball នៅឯសាល Bolshoi Opera និងមហោស្រព Ballet Theatre នៅក្រុងមីងស្គក៍ ប្រទេសបេឡារុស កាលពីថ្ងៃទី១៣ ខែកម្ពុជា ឆ្នាំ២០១៩។

៧
ប្រជាពលរដ្ឋចូលរួមក្នុងការនេសាទជាលក្ខណៈសហគមន៍ជាផ្នែកមួយនៃពិធីបុណ្យ Bhogali Bihu នៅភូមិPanbari ប្រទេសឥណ្ឌា។

៨
អ្នកបើកបររថយន្តឲ្យក្រុមហ៊ុន Peugeot's លោក Sebastien Loeb និងដៃគូរបស់លោក នាង Daniel Elena ចូលរួមនៅក្នុងការប្រកួតប្រណាំងរថយន្ត Dakar Rally ដោយចាប់ផ្តើមពីក្រុង Arequipa ទៅក្រុង San Juan de Marcona ប្រទេសពេរូ កាលពីថ្ងៃទី១៣ខែមករា ឆ្នាំ២០១៩។

៩
មនុស្សទឹកកកនៅទីធ្លាវិមានសភា Capitol Hill អំឡុងពេលព្យុះទឹកកកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។

១០
ប្រិយមិត្តម្នាក់កំពុងធ្វើឲ្យត្រជាក់ខ្លួននៅអំឡុងពេលការប្រកួតពានរង្វាន់វាយតេន្នីស Australian Open នៅក្រុង Melbourne។

១១
ខ្លាឃ្មុំផេនដាញីមើលទៅនំខេកពេលខួបកំណើតរបស់វានៅសួនសត្វជាតិ ក្នុងក្រុងកូឡាឡាំពួរ ប្រទេសមាឡេស៊ី