ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលអំពាវនាវឲ្យរំលាយទីភ្នាក់ងារ UNRWA


អ៊ីស្រាអែលអំពាវនាវឲ្យរំលាយទីភ្នាក់ងារ UNRWA
សូម​រង់ចាំ

No media source currently available

0:00 0:03:27 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេសអ៊ីស្រាអែល អំពាវនាវឲ្យរំលាយទីភ្នាក់ងារ UNRWA ដែលជាទីភ្នាក់ងារអង្គការ សហប្រជាជាតិទទួល បន្ទុកផ្តល់ជំនួយដល់ជនជាតិប៉ាឡេស្ទីន ក្រោយពីអ៊ីស្រាអែល បានបង្ហាញភស្តុតាង ថាយ៉ាងហោចណាស់ បុគ្គលិក ១២ នាក់នៃទីភ្នាក់ងារនេះ បានចូលប្រឡូកក្នុងអំពើសម្លាប់រង្គាលជនជាតិ អ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា។ ប្រទេសផ្តល់ជំនួយធំៗជាច្រើន បានផ្អាកជំនួយ។ ក្រុមប៉ាឡេស្ទីន និយាយថា ទីភ្នាក់ងារ UNRWA បំពេញតួនាទីដ៏សំខាន់ក្នុងការចែកចាយជំនួយមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា។ អ្នកស្រី Linda Gradstein រាយការណ៍រឿងនេះឲ្យវីអូអេពីទីក្រុងហ្សេរុយសាឡិម។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕

XS
SM
MD
LG