ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ពលរដ្ឋ​អាមេរិកាំង​ត្រៀម​ខ្លួន​ជ្រើសរើស​ប្រធានាធិបតី​ស្រឡាញ់​ភេទ​ដូច​គ្នា​ហើយ​ឬ​នៅ?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Pete Buttigieg គឺ​ជា​បេក្ខជន​ប្រជែង​តំណែង​បេក្ខភាព​ប្រធានាធិបតី​ដំបូង​គេ ដែល​ប្រកាស​ខ្លួន​ជា​សាធារណៈ​ថា​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។ លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។ នៅ​ក្នុង​ការ​ប្រកួត​ដំបូងៗ​របស់​គណបក្ស​ប្រជាធិបតេយ្យ លោក​បាន​លេច​ឡើង​ជា​បេក្ខជន​នាំ​មុខ​គេ។ លោក Brian Padden នៃ VOA រាយការណ៍​ថា ទោះបីជា​ទំនោរ​ស្រឡាញ់​ភេទ​ដូច​គ្នា​របស់​លោក Buttigieg មិន​មែន​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​ការ​ប្រកួត​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ ក៏​រឿង​នេះ​ទំនង​ជា​អាច​ក្លាយ​ជា​ចំណុច​ប្រទាញប្រទង់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG