តើពលរដ្ឋអាមេរិកាំងត្រៀមខ្លួនជ្រើសរើសប្រធានាធិបតីស្រឡាញ់ភេទដូចគ្នាហើយឬនៅ?
លោក Pete Buttigieg គឺជាបេក្ខជនប្រជែងតំណែងបេក្ខភាពប្រធានាធិបតីដំបូងគេ ដែលប្រកាសខ្លួនជាសាធារណៈថាជាអ្នកស្រលាញ់ភេទដូចគ្នា។ លោកទទួលបានការចាប់អារម្មណ៍ជាច្រើននៅទូទាំងប្រទេស។ នៅក្នុងការប្រកួតដំបូងៗរបស់គណបក្សប្រជាធិបតេយ្យ លោកបានលេចឡើងជាបេក្ខជននាំមុខគេ។ លោក Brian Padden នៃ VOA រាយការណ៍ថា ទោះបីជាទំនោរស្រឡាញ់ភេទដូចគ្នារបស់លោក Buttigieg មិនមែនជាបញ្ហាចម្បងនៅក្នុងការប្រកួតបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យក៏ដោយ ក៏រឿងនេះទំនងជាអាចក្លាយជាចំណុចប្រទាញប្រទង់នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៤
បញ្ហាអាទិភាពក្នុងអាណត្តិទី២របស់រដ្ឋបាលលោក Donald Trump
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត