ពលរដ្ឋអ៊ីរ៉ាក់បានចេញទៅបោះឆ្នោតដើម្បីជ្រើសតាំងសមាជិកសភាថ្មី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។ នេះជាលើកទី១ដែលមានការបោះឆ្នោតបែបនេះ ចាប់តាំងពីពេលដែលយុទ្ធជនរដ្ឋឥស្លាមត្រូវបានគេបណ្តេញចេញពីទីក្រុង និងភូមិៗនានាដែលមានមនុស្សរាប់លាននាក់រស់នៅ។
កម្រងរូបភាព VOA៖ ពលរដ្ឋអ៊ីរ៉ាក់នាំគ្នាចេញទៅបោះឆ្នោត

១
បុរសម្នាក់បង្ហាញម្រាមដៃដែលមានជាប់ទឹកខ្មៅ បន្ទាប់ពីបោះឆ្នោតនៅក្នុងជំរំជនភៀសខ្លួន Khazir ខាងកើតក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

២
ស្ត្រីៗឈរតម្រង់ជួរនៅខាងក្រៅស្ថានីយបោះឆ្នោត Khazir Camp ខាងកើតក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

៣
ស្ត្រីម្នាក់បង្ហាញម្រាមដៃដែលមានប្រឡាក់ទឹកខ្មៅ បន្ទាប់ពីបោះឆ្នោតនៅក្នុងជំរំជនភៀសខ្លួន Khazir ខាងកើតក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

៤
មនុស្សម្នាឈរតម្រង់ជួរ ខណៈដែលកងកម្លាំងសន្តិសុខយាមតំបន់នោះ នៅខាងក្រៅស្ថានីយបោះឆ្នោតនៅក្នុងជំរំជនភៀសខ្លួន Khazir ខាងកើតក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

៥
អ៊ីរ៉ាក់ប្រើប្រាស់ប្រអប់បោះឆ្នោតអេឡិចត្រូនិចថ្មី និងកាតបោះឆ្នោតថ្មី ដើម្បីការពារការបន្លំនៅក្នុងការបោះឆ្នោតលើកទី១ ចាប់តាំងពីពេលដែលក្រុមរដ្ឋឥស្លាមបរាជ័យ នៅក្នុងក្រុង Irbil តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

៦
លទ្ធផលបឋមបង្ហាញថា ចំនួនអ្នកបោះឆ្នោតមានចំនួនតិច ដែលឆ្លុះបញ្ចាំងពីការមិនពេញចិត្តជាមួយនឹងរដ្ឋាភិបាល បន្ទាប់ពីមានបញ្ហាពុករលួយ សង្គ្រាម និងវិបត្តិសេដ្ឋកិច្ចអស់រយៈពេលរាប់ទសវត្សរ៍ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងក្រុង Irbil តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់។

៧
លោក Jalel Ibrahim បានធ្វើជាអ្នកអង្កេតការណ៍បោះឆ្នោតអ៊ីរ៉ាក់ចាប់តាំងពីឆ្នា១៩៩១មក។ លោកបាននិយាយថា វិធានការកុំឲ្យមានការបន្លំពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសអ៊ីរ៉ាក់ កន្លែងដែលគណបក្សនយោបាយជារឿយៗមានជម្លោះពាក់ព័ន្ធនឹងសាសនា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងក្រុង Irbil តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់។

៨
អ្នកបោះឆ្នោតមួយចំនួនបាននិយាយថា ទោះណាមានការបែងចែកសាសនាក៏ដោយ ពួកគេសង្ឃឹមថា រដ្ឋាភិបាលដែលបង្កើតក្រោយក្រុមរដ្ឋឥស្លាមបរាជ័យ នឹងនាំមកនូវការរួបរួមគ្នា និងសន្តិភាព កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងក្រុង Irbil តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់។

៩
នាង Payman Salih កូនស្រីៗរបស់នាង និងស្វាមីរបស់នាងគឺលោក Sanger Abuzaid បាននិយាយថា ពួកគេសង្ឃឹមថា ការបោះឆ្នោតនេះនឹងក្លាយជាសញ្ញានៃការផ្លាស់ប្តូរភ្លាមៗនៅក្នុងគោលនយោបាយរដ្ឋាភិបាលដែលជះឥទ្ធិពលលើតំបន់របស់ពួកគេ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងក្រុង Irbil តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់។

១០
ស្ត្រីចំណាស់ម្នាក់ធ្វើដំណើរទៅកាន់ស្ថានីយបោះឆ្នោតមួយនៅក្នុងក្រុង Sulaymaniya តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

១១
អ្នកតាមដាននយោបាយត្រូវបានគេថតបាននៅស្ថានីយបោះឆ្នោត Shirin នៅក្នុងក្រុង Sulaymaniya តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។