អ្នកវិភាគ៖ ការទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ីអឺរ៉ុបនឹងពង្រីកកិត្យានុភាពកម្ពុជា
ប្រទេសកម្ពុជានឹងរៀបចំកិច្ចប្រជុំខ្នាតអន្តរជាតិដ៏ធំមួយ គឺកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឬASEM លើកទី១៣នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកាខាងមុខ ដែលនឹងមានការចូលរួមពីក្រុមមេដឹកនាំប្រទេសចំនួន៥១។ កិច្ចប្រជុំនេះត្រូវគេដឹងថានឹងផ្តោតលើបញ្ហាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងវប្បធម៌ ហើយនិងបញ្ហាផ្សេងទៀតរវាងអាស៊ីនិងអឺរ៉ុប។ លោក សុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសតាមទូរស័ព្ទជាមួយលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីអំពីកិច្ចប្រជុំនេះ៕