ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ អតីត​អ្នក​ការទូត​ខ្មែរ​ថា​អ្នក​នយោបាយ​គួរ​ប្រែក្លាយ​ទំនាស់​ទៅជា​រឿង​រីករាយ​នៅ​ថ្ងៃ​៩ វិច្ឆិកា ទិវា​ឯករាជ្យ​ជាតិ​ខ្មែរ​ទូទៅ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ចំ​ពេល​មាន​ការ​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ពីរ​របស់​កម្ពុជា គឺ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និង​បុណ្យ​ខួប​ឯករាជ្យ​ជាតិ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង មាន សន្តិភាព​និង​ការ​ផ្សះផ្សារ​បង្រួបបង្រួម​ជាតិ​នោះ អតីត​អ្នក​ការទូត​ម្នាក់ គឺ​លោក ណាន់ ស៊ី បាន​ទទូច​ដល់​អ្នក​នយោបាយ​ឲ្យ​មាន​ការ​អត់​ឱន​ដល់​គ្នា និង​ប្រែក្លាយ​ថ្ងៃទី៩ វិច្ឆិកា ទៅ​ជា​ថ្ងៃ​គោរព​ដល់​ពលិកម្ម​របស់​សម្តេច​ឪ អ្នក​ស្នេហា​ជាតិ និង​អបអរ​សាទរ ហើយ​លោក​ជឿ​លើ​អ្នក​នយោបាយ​ខ្មែរ​ថា នឹង​មិន​ធ្វើឲ្យ​មាន​រឿង​អ្វី​កើតឡើង​នោះ​ទេ។ លោក ណាន់ ស៊ី ថ្លែង​ដូច្នេះ ក្រោយ​ពេល​ដែល​លោក សម រង្ស៊ី មេដឹកនាំ​ក្រុម​ជំទាស់​ម្នាក់​បាន​ប្រកាស​អះអាង​ចូលមក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី៩ វិច្ឆិកា ជាមួយ​អ្នកគាំទ្រ​២លាន​នាក់ ដោយ​មាន​ការ​គាំទ្រ​ពី​បរទេស ដើម្បី​ស្តារ​ប្រជាធិបតេយ្យ តាម​បែប​អហិង្សា ហើយ​ដែល​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស​កំពុង​ត្រៀម​វិធានការ​ទប់ស្កាត់​និង​បង្រ្កាប បើមាន​ការ​ប៉ុនប៉ង​ប្រមូល​កម្លាំង​ពលរដ្ឋ​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន។ លោក សុខ ខេមរា នៃ VOA ​បាន​សម្ភាស​លោក ណាន់ ស៊ី អតីត​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេ អំពី​រឿង​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG