ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ វៀតណាម​ខ្លាច​កម្ពុជា​ទៅ​រណប​ចិន​ហើយ​ងាក​មក​ប្រឆាំង​នឹង​ខ្លួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្ងៃ​ទី៧​ ខែ​មករា​ ឆ្នាំ​២០២០​នេះ​ ​ជា​ខួប​ទី៤១​ ចាប់​តាំង​ពី​ពេល​ដែល​កងទ័ព​ប្រជាជន​វៀតណាម​ បាន​វាយ​លុក​​ព្រំដែន​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​​ ដើម្បី​ធ្វើ​អន្តរាគមន៍​យោធា​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។ របប​ខ្មែរ​ក្រហម​គឺ​ជា​របប​មួយ​ដែល​រណប​ចិន​និង​បាន​វាយ​ប្រហារ​វៀតណាម​ជា​បន្ត​បន្ទាប់។ នៅ​ឆ្នាំ​ទី​៤១​នៃ​ការ​ដួល​រលំ​របប​ខ្មែរក្រហម​នេះ​ ​គោលនយោបាយ​ការ​បរទេស​វៀតណាម​ចំពោះ​កម្ពុជា​នៅ​តែ​បន្ត​ បើ​ទោះជា​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ផ្លាស់ប្ដូរ​ជា​ច្រើន​ជំនាន់​មក​ហើយ​ក្ដី​ គឺ​ធានា​ធ្វើ​យ៉ាងណា​ទប់​កម្ពុជា​កុំ​ឱ្យ​ចិន​ដាក់​ការត្រួតត្រា​ផ្នែក​នយោបាយ​ ដែល​នឹង​បង្ក​ជា​ភយន្តរាយ​ដល់​សន្តិសុខជាតិ​វៀតណាម។​ លោក​បណ្ឌិត​ ផាត់​ កុសល​ ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ ​City University of New York (CUNY) ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​នឹង​លោក​ ​អូន​ ​ឆេងប៉រ​ ​នៃ VOA​ ខេមរភាសា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG