ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ មេដឹកនាំ​សហជីព​រង​ការព្រមាន​ដោយសារ​ជួយ​ដោះស្រាយ​បញ្ហា​កម្មករ​កាត់ដេរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​សហជីព គឺ​លោកស្រី យ៉ាង សុភ័ណ្ឌ បាន​ថ្លែង​ថា កម្មករ​ក្នុង​រោងចក្រ Violet Apparel ត្រូវការ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​នៅពេល​ប្រាក់​ឧបត្ថម្ភ​ប្រាក់ខែ មិន​ត្រូវបាន​បើក​ឲ្យ​កម្មករ ហើយ​រោងចក្រ​ត្រូវ​គេ​រាយការណ៍​មក​ថា គ្រោង​ប្រកាស​បិទទ្វារ។ លោកស្រី យ៉ាង សុភ័ណ្ឌ ដែល​ជា​ប្រធាន​សហព័ន្ធសហជីព​កម្ពុជា រង​ការព្រមាន​ពី​ក្រសួង​ការងារ​ថា បាន​ធ្វើការ​ដឹកនាំ​ការតវ៉ា​ខុសច្បាប់ ក្រោយពេល​ដែល​លោកស្រី​បាន​ជួយ​តវ៉ា​ដល់​កម្មករ។ លោកស្រី​ថ្លែង​ថា លោកស្រី​ជួយ​ដល់​កម្មករ ដើម្បី​រក​ដំណោះស្រាយ នៅពេល​កម្មករ​ពឹង​លោកស្រី​ដើម្បី​ជួយ​ផ្តល់​យោបល់​លើ​បញ្ហា​ផ្លូវ​ច្បាប់ និង​នីតិវិធី​មួយ​ចំនួន។ លោក សុខ ខេមរា នៃ​ VOA ពី​រដ្ឋធានី​វ៉ាស៊ីនតោន បានសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី យ៉ាង សុភ័ណ្ឌ៕

XS
SM
MD
LG