ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ស្រាវជ្រាវ​បង្កើត​ឯកសារ​អនឡាញ​ដើម្បី​ជួយ​មេដឹកនាំ​ស្ថាប័ន​ត្រៀម​នឹង​វិបត្តិ​​កូវីដ១៩


ការ​រាតត្បាតជា​សាកល​នៃ​ជំងឺ​កូវីដ១៩ បា​ន​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើនភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។ ខណៈ​ដែល​វីរុសកូរ៉ូណា​ប្រភេទ​ថ្មី​បន្ត​រាតត្បាត​នៅ​សហរដ្ឋ​អាមេរិក​និង​ជុំវិញ​ពិភពលោក អាជីវកម្ម​និង​ស្ថាប័ន​សង្គម​នានា​ស្រវាស្រទេញ​ព្យាយាម​ឆ្លើយ​តប​នឹង​វិបត្តិនេះ។ អ្នក​ស្រី​វេជ្ជបណ្ឌិត ស្រីរ៉ម គុយ វេជ្ជបណ្ឌិតខ្មែរ​អាមេរិកាំងនិង​ជា​សាស្ត្រាចារ្យផ្នែក​វេជ្ជសាស្ត្រ​នៅ​មហាវិទ្យាល័យ​ Baylor College ក្នុង​រដ្ឋ Texas បាន​បង្កើត«ហិប​សម្ភារៈត្រៀម​នឹង​កូវីដ១៩»​តាម​អនឡាញ​មួយ​ដែលមាន​សំណួរ​មួយ​ចំនួន​ដើម្បី​វាយតម្លៃនិង​ឯកសារ​ពិគ្រោះសម្រាប់ជួយ​អាជីវកម្ម​និង​ស្ថាប័ន​វិស័យ​សុខាភិបាល​នានា​ត្រៀមខ្លួនចំពោះ​វិបត្តិ​ជំងឺកូវីដ១៩។ អ្នក​ស្រី​វេជ្ជបណ្ឌិត បាន​ថ្លែង​ប្រាប់​លោក សឹង សុផាត​ នៃ VOA នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ថា ខណៈ​ដែល​មិន​មាន​អ្នក​ណា​ម្នាក់​អាច​ត្រៀម​ខ្លួន​នឹង​វិបត្តិ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ឲ្យ​បាន​១០០%​ក្តី ក៏​ឯកសារ​ពិគ្រោះ​នេះ​អាច​ជួយ​អ្នក​ដឹកនាំ​ស្ថាប័ន​វាយតម្លៃ​ស្ថានភាព​ប្រតិបត្តិការ​បាន​ឆាប់​រហ័ស​និង​រៀប​ចំ​ផែនការ​ឆ្លើយ​តប​នឹង​វិបត្តិ​នេះជា​ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ចាប់​រាតត្បាត​នៃ​កូវីដ១៩​នៅ​ឡើយ​ដូច​ប្រទេស​កម្ពុជា​ជា​ដើម។

ខាង​ក្រោម​ជា​តំណភ្ជាប់​ទៅ​កាន់ ​«ហិប​សម្ភារៈត្រៀម​នឹង​កូវីដ១៩»​ ជា​សំណួរ​ពិគ្រោះ​ជា​ភាសា​អង់គ្លេស។

សម្រាប់​ស្ថាប័ន​វិស័យ​សុខាភិបាល

សម្រាប់​អាជីវកម្ម​និង​ស្ថាប័នមិនមែន​សុខាភិបាល

XS
SM
MD
LG