ខ្មែរអាមេរិកាំងលើកកម្ពស់«មរតកអតីតកាល» បន្ទាប់ពីជួយអាមេរិកធ្វើសង្គ្រាមជាងបួនទស្សវត្សរ៍
ខ្មែរអាមេរិកាំង ជាជនភៀសខ្លួន លោក សេក កុសល ជាប្រធានអង្គការ IKARE (អាយឃ៊ែ) បានថ្លែងពីបេសកកម្មរបស់អង្គការដែលបានជួយដល់ពលរដ្ឋខ្មែរជាអតីតយុទ្ធជនជាច្រើនបានទទួល ស្គាល់ពីសភានិងរដ្ឋាភិបាលអាមេរិកក្នុងតួនាទីជាយុទ្ធមិត្តរួមអាវុធក្នុងសមូរភូមិក្នុងសង្គ្រាមស៊ីវិលកាលពីជាង៤០ឆ្នាំមុន។ ការតស៊ូមតិនេះជាកិច្ចការមួយផ្នែកក្នុងចំណោមផែនការច្រើនទៀត។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសន៍តាមទូរសព្ទជាមួយលោក សេក កុសល ប្រធានអង្គការ IKARE ពីរដ្ឋមីនីសូតាអំពីកិច្ចការរបស់លោកនិងអំពីជីវិតជាជនភៀសខ្លួននិងជាអ្នករួចជីវិតសម័យខ្មែរក្រហម។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ។