បទសម្ភាសន៍ VOA៖ មេដឹកនាំគណបក្សប្រឆាំងមើលឃើញឱកាសច្រើនជាងមុនក្នុងការស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជា
នៅថ្ងៃទី២៣ ខែតុលាឆ្នាំនេះគឺជាខួបទី៣០ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរនិងនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍក៏ដូចជារបបនយោបាយសេរីពហុបក្សនិងការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែស្ថានភាពកម្ពុជាបានដើរថយក្រោយលើផ្នែកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមើលឃើញថា ឱកាសនៃការស្តារប្រជាធិបតេយ្យនិងអធិបតេយ្យជាតិមានធំជាងមុនដោយសារតែការវិវត្តនៃស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជានិងតំបន់។ សូមលោកអ្នកទស្សនាបទសម្ភាសន៍រវាងលោក ម៉ែន គឹមសេងនៃវីអូអេជាមួយនឹងលោកសម រង្ស៊ី៕