ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សៀវភៅ​«នៅក្រោមស្រមោលនាគ»​បង្ហាញ​ពី​ការពង្រីក​អំណាច​ចិន​នៅ​អាស៊ាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ In the Dragon's Shadow ឬបកប្រែជាភាសាខ្មែរថា «នៅក្រោម​ស្រមោល​នាគ» ​របស់​អ្នកសារព័ត៌មាន​ជើង​ចាស់លោក ​Sebastian Strangio ​បាន​ពិនិត្យ​មើល​លើ​ការងើប​ឡើង​វិញ​នៃ​មហា​អំណាច​ចិន​និង​ការខិតខំ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​តំបន់​មួយ​មាន​ការប្រឆាំង​តិចតួច។​ បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ខិតខំ​ឆក់​យក​ឱកាស​ទទួល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ការវិនិយោគ​ដ៏​មហាសាល​របស់​ចិន​ ហើយ​ទន្ទឹម​គ្នា​នេះ​ដែរ​ក៏ខិតខំ​ប្រឹងប្រែង​រក្សា​អធិបតេយ្យ​ភាព​របស់​ខ្លួន។ ពួកគេ​ក៏​មិន​ចង់​ធ្លាក់​ចូល​នៅ​ក្នុង​ប៉ូល​ណា​មួយ​នៃ​មហា​អំណាច​ចិន​និង​សហរដ្ឋ​អាមេរិក​ផងដែរ។ សៀវភៅ«នៅក្រោម​ស្រមោល​នាគ»​ បាន​ចេញ​ផ្សាយ​នៅ​សហរដ្ឋ​អាមេរិក​ នៅថ្ងៃ​ទី២២ ​ខែកញ្ញា​នេះ។ លោក​ម៉ែន គឹមសេង ​នៃវីអូអេ​ បាន​សម្ភាស​លោក​Sebastian Strangio ​នៅ​មុន​សៀវភៅ​នេះ​បាន​ចេញផ្សាយ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG