ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ៖ អ្នក​ដឹក​នាំ​សហគមន៍​លោក បាវ បេន យក​ល្ខោន​ខោល​មក​សម្ដែង​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក បាវ បេន ជា​ប្រធាន​សមាគម​ «ទិវា​សហគមន៍​ខ្មែរ ឬ Cambodian Community Day‍» ដែល​រៀប​ចំ​មហោស្រព​វប្បធម៌​ខ្មែរ​​​ជា​រៀង​រាល់​ឆ្នាំ នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក។ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៥ ខែសីហា​ ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ប្រចាំ​ឆ្នាំនេះ​ លោក បាវ បេន និង​សមាគម​របស់​លោក បាន​នាំ​យក​ល្ខោន​ខោល​របស់​ខ្មែរ ដែល​អង្គការ UNESCO បាន​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​ត្រូវ​ការ​ការពារ​ជា​បន្ទាន់ មក​ដាក់​សម្ដែង​ជា​សាធារណៈ​ជា​លើក​ដំបូង​ នៅ​ឯ​វត្ត​ពុទ្ធិការាម ក្នុង​ទីក្រុង Silver Spring រដ្ឋ Maryland។ លោក ចាប ចិត្រា នៃ VOA បាន​ចុះ​ទៅ​ជួប​សម្ភាស​ជាមួយ​លោក បាវ បេន អំពី​គោល​បំណង​និង​ដំណើរ​ការ​នៃ​ការ​រៀបចំ​ការ​សម្ដែង​ល្ខោន​ខោល​របស់​ខ្មែរ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG