ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ ​VOA៖ ​លោក​ផៃ ស៊ីផាន​ ថា​ពាក្យ​«សារ​ព័ត៌មាន​ឯករាជ្យ»​ត្រូវ​គេ​ប្រើ​សម្រាប់​ធ្វើ​បដិវត្តន៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃ​ទី​៣ ​ខែ​ឧសភា​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ ​​អ្នក​សារ​ព័ត៌មាន​ទូទាំង​ពិភព​លោក ​នឹង​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​ក្រោម​ប្រធាន​បទ​ «សារ​ព័ត៌មាន​គ្មាន​ការ​ភ័យ​ខ្លាច ​ឬ​លម្អៀង» ​(Journalism without Fear or Favor)។​ របាយ​ការណ៍​ស្តីពី​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ឆ្នាំ​ ២០២០​ ចេញ​ផ្សាយ​ដោយ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border) ​បានដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ​ ១៤៤ ​ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន​ ១៨០​ ដែល​ជា​ការ​ធ្លាក់​ចំណាត់​ថ្នាក់​៣​ឆ្នាំ​ជាប់ៗ​គ្នា។​ ការ​ធ្លាក់​ចុះ​នេះកើត​មាន ​ក្រោយ​មាន​ការ​បិទ​សារ​ព័ត៌មាន​ឯករាជ្យ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារ​ព័ត៌មាន​ ដែល​មិន​ចំណុះ​រដ្ឋាភិបាល។​ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក ​(VOA)​ លោក​ ផៃ ស៊ីផាន​ ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​បាន​លើក​ឡើង​ថា ​អ្នក​សារ​ព័ត៌មាន​មិន​គួរ​ខ្លាច​មិន​ហ៊ាន​សរសេរ​អ្វី​ដែល​ខ្លួន​ចង់​រាយ​ការណ៍​ឡើយ ​តែ​មិន​ត្រូវ​ធ្វើ​រំលង​ច្បាប់​របស់​ប្រទេស។​ លោក​ថា​ ពាក្យ​«សារ​ព័ត៌មាន​ឯករាជ្យ»​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​បដិវត្តន៍។​​ លោក​អូន ឆេងប៉រ​ នៃ​ VOA ​បាន​រៀប​រៀង​កិច្ច​សម្ភាសន៍​នេះ​ពី​រាជធានី​ភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG